១. កាលបរិច្ឆេទចុះឈ្មោះ: ពីម៉ោង៣និង៣០នាទីល្ងាចថ្ងៃទី២៧ កុម្ភៈ ២០១២ ដល់ ថ្ងៃទី១៥ មិនា ២០១២ ម៉ោង២៣និង៥៩នាទី(ចំណាយ ២០០Sabay Coin ដើម្បីចុះឈ្មោះក្នុងមួយក្រុម)។
២. កាលបរិច្ឆេទប្រកួត :
– ថ្ងៃទី២២ ដល់ ថ្ងៃទី២៩ មិនា : ជំរុះយកចំនួន៤ក្រុមនៅ Enter Cyber Cafe(មហាវិថីមុនីវង្ស)។
– ថ្ងៃទី៦ ដល់ ថ្ងៃទី៨ មេសា : ជំរុះយកចំនួន១ក្រុមជាក្រុមដែលឈ្នះក្នុង ព្រឹត្តិការណ៍ប្រកួត AK Online នៅ ទីក្រុងកោះពេជ្រ។
ដំណើរការនៃការជំរុះ៦៤ក្រុមមានដូចខាងក្រោម :
– ជុំទី១ : ជំរុះ៦៤ក្រុមយក៣២ក្រុមនៅ Enter Cyber Cafe ថ្ងៃទី២២
– ជុំទី២ : ជំរុះ៣២ក្រុមយក១៦ក្រុមនៅ Enter Cyber Cafe ថ្ងៃទី២៥
– ជុំទី៣ : ជំរុះ១៦ក្រុមយក៨ក្រុមនៅ Enter Cyber Cafe ថ្ងៃទី២៧
– ជុំទី៤ : ជំរុះ៨ក្រុមយក៤ក្រុមនៅ Enter Cyber Cafe ថ្ងៃទី២៨
– ការប្រកួតផ្តាច់ព្រ័ត្ររវាងក្រុមខ្លាំងទាំង៤ដើម្បីស្វែងរកម្ចាស់រង្វាន់ធំនៃ ព្រឹត្តិការណ៍ប្រកួត AK Online នឹងត្រូវធ្វើឡើងនៅ ទីក្រុងកោះពេជ្រ ថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១២។
១.ព្រឹត្តិការណ៍ប្រកួត AK Online នឹងត្រូវប្រើការប្រកួតជំរុះដើម្បីរកក្រុមឈ្នះ។ ការប្រកួតនេះមាន៦៤ក្រុមដែលតំរូវឲ្យក្នុងមួយក្រុមមានសមាជិក៥នាក់។
២.ផែនទី Explosion : Huangpu Terminal
៣.ការកំណត់ : Population = ១០, Round Limit = ៥; Weapon Limitation = Conventional only
៤.ការប្រកួត : មានការប្រកួតចំនួន២ ហើយក្នុងមួយប្រកួតក្រុមដែលឈ្នះ៥ពិន្ទុមុនគឺចាត់ទុកជាក្រុមឈ្នះ
-លក្ខខណ្ឌទី១: អាជ្ញាកណ្តាលនឹងធ្វើការបោះកាក់ ដូច្នេះក្រុមដែលឈ្នះនឹងមានអាទិភាពជ្រើសរើសព័ណ៌ខៀវ ឬក្រហម។
-លក្ខខណ្ឌទី២: ការប្រកួតមានពីរវគ្គ ដោយវគ្គនិមួយៗគិតទៅលើចំនួនពិន្ទុនៃប្រកួតដើម្បីកំណត់ឈ្នះ និងចាញ់ ដូច្នេះក្រុមដែលទទួលបាន ៥ពិន្ទុមុននៅក្នុងវគ្គទី១ និងធ្វើការផ្លាស់ប្តូរព័ណ៌ក្រុម ប្រសិនបើក្រុមណាមួយមានពិន្ទុឈ្នះដាច់ ក្រុមនោះនឹងចាត់ទុកថាជាក្រុមឈ្នះហើយការប្រកួតនឹងត្រូវបញ្ចប់ ។
– Main Weapon: Platinum AK47(Assault Rifle), AUG_A3, L85_A1, Soul FN2000, Tar21(Assault Rifle), Silver M4A1(Assault Rifle), Wilderness G36(Assault Rife), Famas(Assault Rife) and Warrior Soul 03(Assault Rifle).
– Sniper: AWP(Sniper), Green Soul Type85 ,M14A1 and Camouflage AWP.
– Micro Punch: Tiger Elite MP5, BronzeUM P45(Micro Punch), P90(Sub-Gun), Frost Explosions(Shotgun) and PP2000(Micro Punch).
– Hand Gun: Desert Eagle(Pistol), Mauser(Pistol), and M500(Revolver).
– Grenade: Wood Handle Grenades, Type 82, CTS(Lightning Bomb), and M18(Fog Grenade).
– Melee Weapon: Free.
– Card: Protect Card LV1, Grenade Pack LV2, Low-Key Magnificence, Dance Card(Free dance, Thomas dance, Disco dance, No Body dance, and Samba dance).
-អ្នកប្រកួតដែលបានជំរុះចេញនៅក្នុងជុំមិនអាចនិយាយទៅកាន់សមាជិកក្រុមផ្សេងទៀតបានទេ។
-អ្នកប្រកួតដែលបានជំរុះចេញត្រូវអង្គុយនៅកន្លែងរបស់ខ្លួនហើយមិនអនុញ្ញាតឲ្យធ្វើសញ្ញាជំនួយដល់ សមាជិកក្រុមនោះទេ(ករណីអ្នកប្រកួត ដកចេញដោយសារពិន័យ)។
– មានតែមេក្រុមទេដែលអាចប្រើ General channel ទោះបីគាត់ស្លាប់ប៉ុន្តែសមាជិក ផ្សេងទៀតនឹងត្រូវពិន័យប្រសិនបើគេប្រើ channel នេះ។
– ក្នុងករណីដែលមានការរំខានពីខាងក្រៅដូចជា : ដាច់ភ្លើង កំព្យូទ័រខូច restart ឬ បញ្ហា internet ការប្រកួតនឹងបន្តនៅពេលបញ្ហាត្រូវបានដោះស្រាយរួច ហើយអ្នកប្រកួតត្រូវតែចូល ឲ្យបានមុន ២នាទី។
– ប្រសិនបើអ្នកប្រកួតមិនអាចចូលទាន់ពេលទេ អាជ្ញាកណ្តាលនឹងធ្វើកំណត់ត្រាពិន្ទុរង់ចាំដល់ អ្នកប្រកួតអាចចូលសារជាថ្មី។
– កម្មវិធី Hack, bug,និង crack ទាំងអស់ត្រូវបានហាមឃាត់មិនឲ្យប្រើ ហើយអ្នកប្រកួតអាច យក Mouse និង Keyboard ផ្ទាល់ខ្លួនមកបាន។
ចំណាត់ថ្នាក់លេខ១ : ៤ ០០០ ០០០ រៀល និង ២០ ០០០ Sabay Coins
ចំណាត់ថ្នាក់លេខ២ : ៣ ០០០ ០០០ រៀល និង ២០ ០០០ Sabay Coins
ចំណាត់ថ្នាក់លេខ៣ : ២ ០០០ ០០០ រៀល និង ២០ ០០០ Sabay Coins
ចំណាត់ថ្នាក់លេខ៤ : ២០ ០០០ Sabay Coins
ប្រសិនបើអ្នកមានសំណួរបន្ថែមអំពីការប្រកួត អ្នកអាចទាក់ទងមកកាន់លេខ ០២៣ ២២ ៨០០០ រៀងរាល់ម៉ោងធ្វើការ។
Sabay រក្សាសិទ្ឋិក្នុងការកែប្រែដោយពុំចាំបាច់ជំរាបជូនមុន។
AK Team