រង្វាន់
- ជើងឯក៖ ១០០០០ Sabay Gold
- ជើងឯករង៖ ៥០០០ Sabay Gold
- រង្វាន់ប្រចាំសប្ដាហ៍
- ឈ្នះមួយប្រកួតទទួលបាន ២០០ Sabay Gold រាល់ការឈ្នះម្ដងៗ
- កីឡាករឆ្នើមទទួលបាន ១០០០ Sabay Gold និង MATIC Weapon ដោយយកចំនួនសម្លាប់របស់តួអង្គចែក និងចំនួនជុំ(round) ចាញ់សរុបរបស់ក្រុមនៃការប្រកួត(match) ទាំងអស់បូក១។ ឧទាហរណ៍ 23 / (7+1) = ករណីពិន្ទុសម្លាប់ស្មើគ្នាគឺត្រូវយក Sabay Gold ចែកអោយស្មើគ្នា
- ក្រុមដែលល្អជាងគេនឹងទទួលបាន ១០០០ Sabay Gold និង MATIC Weapon ដោយយកចំនួនសម្លាប់សរុបរបស់ក្រុមចែក និងចំនួនជុំ(round) ចាញ់សរុបរបស់ក្រុមនៃការប្រកួត(match)ទាំងអស់បូក១។ ឧទាហរណ៍ 81 / (7+1) = 10.125 ករណីពិន្ទុសម្លាប់ស្មើគ្នាគឺត្រូវយក Sabay Gold ចែកអោយស្មើគ្នា
លក្ខ័ខណ្ឌនៃការប្រកួត
- ចំនួនក្រុមសរុបទាំងអស់មានចំនួន២០ក្រុម, ក្នុង១ក្រុមមាន៥នាក់ និងសមាជិកបម្រុងចំនួន៣នាក់
- ក្រុមទាំង២០ ក្រុមត្រូវធ្វើការប្រកួតវិលជុំដើម្បីសន្សំពិន្ទុ
- ការប្រកួតនឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរិ៍ វេលាម៉ោង 01:00 PM – 05:00 PM នៅតាមអ៊ិនធើណេតកាហ្វេទាំង៥ រយៈពេល ១៣សប្ដាហ៍
- ការប្រកួតនឹងធ្វើឡើងនៅលើ AK2 League Server
- កីឡាករទាំងអស់អាចនឹងទទួលបាន 10000 AK Gold សម្រាប់មួយAccount ដើម្បីទិញ Item នៅក្នុង AK2 League Server
- ការប្រកួតត្រូវបែងចែកជា២លើក គឺប្រកួតលើកទីមួយ Home និងប្រកួតលើកទីពី Away
- ការប្រកួត Home ក្រុមដែលនៅខាង Home គឺមានសិទ្ធិរើស Map ដែលខ្លួនចង់ប្រកួត
- ក្រុមទាំងសងខាងត្រូវធ្វើការបោះកាក់ដើម្បីរើសពណ៌ ខៀវ និងក្រហម
- ប្រកួតលើវគ្គ Boom Mode ដោយកំណត់ Setting ជា Convention នឹងមាន 7 Map សម្រាប់ជ្រើសរើស
- Huangpu Terminal, Dragon World, Nile Delta, Sea-maid Town, Office Online, SenKaxi Cathedral, Frontier City
- ក្រុមដែលទទួលបាន ៥ មុនជាក្រុមឈ្នះក្នុងមួយប្រកួត បន្ទាប់មកបូកពិន្ទុទៅតាមចំនួនឈ្នះនឹងចាញ់ក្នុងមួយប្រកួតៗដូចខាងក្រោម៖
- ឈ្នះ ៥-0,៥-១, ៥-២ ក្រុមឈ្នះទទួលបាន ៣ ពិន្ទុ ចំណែកឯក្រុមចាញ់ទទួលបាន០ពិន្ទុ
- ឈ្នះ ៥-៣, ៥-៤ ក្រុមឈ្នះទទួលបាន ២ពិន្ទុ និងក្រុមចាញ់ទទួលបាន ១ពិន្ទុ
- ក្រុមដែលទទួលបានពិន្ទុច្រើនជាងគេជាក្រុមដែលទទួលបានតំណែងជើងឯកនៃការប្រកួតនេះ។ ករណីប្រសិនបើទទួលបានពិន្ទុកស្មើគ្នា គឺត្រូវគិតលើ Piont ដែលឈ្នះ និងចាញ់
សម្ភារៈដែលកំណត់ឲ្យប្រើប្រាស់ :
- សម្ភារៈទាំងអស់ដែលមាននៅក្នុង AK 2 League ត្រូវបានកំណត់ឲ្យប្រើប្រាស់លើកលែងតែ សត្វចិញ្ចឹម(Pet) និង Soul
ច្បាប់កំណត់នៃការប្រកួត
ក្រុមទាំងអស់ត្រូវចូលរួមប្រកួតឲ្យគ្រប់ចំនួនប្រកួតដែលបានកំណត់បើពុំដូច្នោះទេ យើងខ្ញុំនឹងកាត់រាល់រង្វាន់ទាំងឡាយដែលបានផ្ដល់ឲ្យ។
- អ្នកដែលបានដឹងពី Bug ហើយប្រើ Bug នោះដើម្បីជាគុណប្រយោជន៍នៅក្នុងការប្រកួត ត្រូវហាមឃាត់ជាដាច់ខាត។ប្រសិនបើ Bug នោះគ្មាននរណាដឹង ហើយវាបង្ហាញឡើងក្នុង Game នៅពេលប្រកួត អ្នកប្រកួតអាចសួរអ្នករៀបចំកម្មវិធីដើម្បីឲ្យបញ្ឈប់ការប្រកួត។
- ករណីកីឡាករណាម្នាក់ធ្វើBugដោយចេតនា
- លើកទី១ និងទទួលបានពន្ទុកចាញ់ក្នុង១ប្រគួតដោយស្វយ័ប្រវត្តន៍
- លើកទី២ និងត្រូវបញ្ឃប់ក្រុមប្រកួត ហើយទទួលបានពន្ទុកស្មើនឹង ០
- ក្រុមដែលប្រើប្រាស់កម្មវិធីជំនួយ ឬHack ត្រូវបានហាមឃាត់ ។ ក្រុមនោះត្រូវបាត់បង់ការប្រកួត
- អ្នកប្រកួតអាចប្រើប្រាស់សម្ភារៈប្រកួតផ្ទាល់ខ្លួនបានដូចជា Mouse, Keyboard និង Headset ក្នុងករណីដែលកំពុងសម្ភារៈប្រកួតនោះមានបញ្ហា ការប្រកួតនៅតែបន្ត។
- នៅពេលចាប់ផ្ដើមប្រកួត ក្រុមទាំងអស់មិនអាចចាកចេញពីការប្រកួតដោយគ្មានការអនុញ្ញាតបានឡើយ។ បើក្រុមណាម្នាក់ធ្វើការចាក់ចេញ ដោយពុំមានការអនុញាត្តិត្រូវទទួលខុសត្រូវដោយខ្លួនឯង។
- ប្រសិនបើមានបញ្ហាដូចជា Disconnections, Lag, Crashes និងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់ក្នុងពេលចាប់ផ្ដើមប្រកួតដោយពុំទាន់ប្រយុទ្ធនោះនឹងធ្វើការប្រកួតសារជាថ្មី ដោយគិតបន្តទៅលើពិន្ទុឈ្នះ
- ប្រសិនបើមានបញ្ហាដូចជា Disconnections, Lag, Crashesនិងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់ក្នុងពេលកំពុងប្រកួតនោះត្រូវបន្តការប្រកួតជាប្រក្រតី
- ប្រសិនបើមានបញ្ហាដូចជា Disconnections, crashesនិងមានបញ្ហាអ្វីមួយដែលកើតឡើងដោយមិននឹកស្មានដល់ក្នុងពេលដែលក្រុមណាមួយបានបាត់បង់សមាជិកនោះការប្រកួតនៅតែបន្តអ្នកអាចចូលទៅក្នុងGame ប្រកួតវិញបានក្នុងរយៈពេល២នាទី
- ពេលកំពុងប្រកួត ប្រសិនបើមានបញ្ហាដូចជា Disconnections, crashesនិងមានបញ្ហាអ្វីមួយដែលកើតឡើង បន្ទាប់មកសមាជិកក្រុមនោះបាន Log ចូលមកវិញ នោះ ពិន្ទុ Kill ស្មើ ០ រីឯពិន្ទុ Death របស់ស្មើនឹងចំនួន Round ដែលបានប្រកួតរួច
- ក្នុងករណីដែលប្រកួតចប់ មានសមាជិកក្រុមមួយណាដែលបានចាកចេញពីការប្រកួតមុនក្រុមការងារ Screenshot នោះ ពិន្ទុក្នុងក្រុមនោះនឹងស្មើសូន្យ (Kill and Death)
- ត្រូវមានសុជីវធម៌ និងគោរពពេលវេលាក្នុងការប្រកួត ក្នុងករណីដែលក្រុមណាមួយមកយឺតរយៈពេល ១០នាទី នោះនឹងចាត់ទុកថាចាញ់ រីឯក្រុមម្ខាងទៀតជាអ្នកឈ្នះ
- គ្រប់សមាជិកក្រុមទាំងអស់ដាច់ខាតត្រូវរាយការណ៍ទៅក្រុមរបស់ខ្លួនយ៉ាងតិច ៣០នាទីមុនពេលការប្រកួតចាប់ផ្តើម។ ប្រសិនបើដល់ពេលប្រកួតហើយនៅតែមិនទាន់បង្ហាញខ្លួន ឬមានការយឺតយ៉ាវនៅពេលប្រកួតលើសពី ១0នាទី នោះគឺចាត់ទុកថាអវិជ្ជមាន ឬបោះបង់ការប្រកួត។ ចំណែកឯក្រុមម្ខាងទៀតចាត់ទុកថាឈ្នះ ហើយរង់ចាំការប្រកួតបន្ត។
យើងខ្ញុំសូមរក្សាសិទ្ធក្នុងការកែប្រែ!