ការណែនាំ
- ក្នុងតំបន់នេះនឹងត្រូវធ្វើការប្រកួតជម្រុះតាមបណ្តាខេត្តជាសមាជិកដើម្បីស្វែងរកក្រុមខ្លាំងប្រចាំខេត្តនីមួយៗ ហើយបន្តធ្វើការប្រកួតក្នុងវិញ្ញាសារ AK2(Bomb Mode) តំណាងឲ្យតំបន់ទី១ទៅកាន់ NET ២០១៨ FINAL ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ។
+ការចុះឈ្មោះ រហូតដល់ថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ ។ ក្រុមដែលចុះឈ្មោះតម្រូវឲ្យសមាជិកយ៉ាងតិចម្នាក់ជាអ្នករស់នៅក្នុង ខេត្ត ឬក្រុងដែលប្រកួតក្នុងតំបន់ទី១នេះ ។
ចំនួនក្រុមនៃខេត្តដែលត្រូវប្រកួតប្រចាំតំបន់
+ វិញ្ញាសារ AK2 (Bomb Mode)៖
- ខេត្តសៀមរាប ៤ក្រុម
- ខេត្តកំពង់ធំ ២ក្រុម
- ខេត្តព្រះវិហារ ១ក្រុម
- ខេត្តឧត្តរមានជ័យ ១ក្រុម
+ពេលវេលានៃការប្រកួត
ការប្រកួតជម្រុះប្រចាំខេត្ត៖
- កំពង់ធំ, ព្រះវិហារ, សៀមរាប និងឧត្តរមានជ័យ នឹងធ្វើឡើងនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដំណាលគ្នា។
- ក្នុងករណីដែលមានចំនួនក្រុមចុះឈ្មោះច្រើនយើងនឹងធ្វើការផ្លាស់ប្ដូរពេលវេលា។
- ប្រកួតជ្រើសរើសជើងឯកប្រចាំតំបន់៖
- នៅថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៨ (ក្រុមទាំងអស់នឹងប្រកួតស្វែងរកលេខ១ និងលេខ២) ជាប្រកួតតាមបែប Online Competition ដោយមានការ Live ផ្ទាល់ពី Facebook Page របស់ AK Sabay *OfficialPage
+ លក្ខខ័ណ្ឌនៃការប្រកួត
- រង្វាន់សរុបសម្រាប់ការប្រកួតប្រចាំតំបន់លើវិញ្ញាសារ AK2 (Bomb Mode):
- ក្រុមខ្លាំងលេខ១ ទទួលបាន ១,០០០$ + ២០,០០០ SG
- ក្រុមខ្លាំងលេខ២ ទទួលបាន ៥០០$ + ២០,០០០ SG
+ សំគាល់:
- ក្រុមដែលឈ្នះតំណាងឲ្យតំបន់ទី២ នឹងទទួលបានការស្នាក់នៅ អាហារ និងការធ្វើដំណើរ នៅពេលប្រកួត NET FINAL ២០១៨។
- ប្រសិនបើក្រុមណាមួយបោះបង់សិទ្ធក្នុងការប្រកួត នោះត្រូវជំនួសដោយក្រុមដែលមានចំណាត់ថ្នាក់បន្ទាប់។
- ក្រុមការងាររបស់យើង រក្សាសិទ្ធិក្នុងការកែប្រែដោយមិនចាំបាច់ជម្រាបជូនជាមុន។
- ចំណាំ៖ កីឡាករណាដែលបានជាប់ប្រចាំតំបន់រួចហើយមិនមានសិទ្ធទៅប្រកួតនៅតំបន់ផ្សេងបានទេ។ ប្រសិនបើក្រុមការងារយើងចាប់បាននោះកីឡាកររូបនោះនឹងត្រូវដកចេញពីការប្រកួត NET 2018 តែម្ដង រីឯក្រុមដែលអនុញ្ញាតអោយកីឡាករដែលជាប់ហើយមកចូលជាសមាជិកក្រុមនោះយើងនឹងដកសិទ្ធប្រកួតប្រចាំតំបន់នោះចេញ។
ចំណាំ៖ កីឡាករណាដែលបានជាប់ប្រចាំតំបន់រួចហើយមិនមានសិទ្ធទៅប្រកួតនៅតំបន់ផ្សេងបានទេ។ ប្រសិនបើក្រុមការងារយើងចាប់បាននោះកីឡាកររូបនោះនឹងត្រូវដកចេញពីការប្រកួត NET 2018 តែម្ដង រីឯក្រុមដែលអនុញ្ញាតអោយកីឡាករដែលជាប់ហើយមកចូលជាសមាជិកក្រុមនោះយើងនឹងដកសិទ្ធប្រកួតប្រចាំតំបន់នោះចេញ។
យើងខ្ញុំសូមរក្សាសិទ្ធកែប្រែដោយមិនចាំបាច់ជូនដំណឹងមុន
សម្រាប់ព័ត៌មានបន្ថែម 015 364 168 / 015 294 168