ការប្រកួត AK2 Cybernet Showdown 2020

January 24, 2020

នៅក្នុងឆ្នាំ ២០២០ នេះសេវាកម្សាន្ត AK2 បានពាំនាំនូវការប្រកួតជាច្រើនដល់អ្នកប្រកួតមិនថាចាស់មិនថាថ្មីនោះទេ​ ដោយមើលឃើញថាមានការចូលរួមលើកស្ដួយយ៉ាងច្រើនក្នុងការប្រកួតលើកីឡាអេឡិចត្រូនិកមួយនេះ។ ពិសេសផងដែរនោះ អ្នកប្រកួតតាមតំបន់ និងតាមខេត្តទាំងអស់អាចបញ្ចេញថ្វីដៃ​ សមត្ថភាព និងស្មារតីសាមគ្គី​ជា​ក្រុម​ក្នុងការប្រកួតប្រជែង​គ្នាដោយឈរលើឈ្មោះថា វិស័យកីឡាអេឡិចត្រូនិក ( E-sports )។ សេវាកម្សាន្ត AK2 បានបង្កើតការប្រកួតជាច្រើនក្នុង ១ខែម្តងៗ ការប្រកួតនេះធ្វើឡើងនៅតាម​តំបន់ផ្សេងៗគ្នាដែលអ្នកទាំងអស់គ្នា​អាចធ្វើការសម្រេចចិត្តក្នុងការប្រកួត។ មិនមែនអ្នកមានបទពិសោធន៍ ឬពុំមានបទពិសោធន៍ជាកីឡាករប្រកួត ក៏អាចចុះឈ្មោះនៅតាមតំបន់ទាំងនោះដែលបានកំណត់ដាក់នៅខាងក្រោមនេះ៖

ចុះឈ្មោះបាននៅទីនេះ mysabay ។ នេះជារបៀបចុះឈ្មោះ

ចំណាំ៖
ក្រុមចុះឈ្នោះអាចបានដល់ចំនួន ១២ក្រុម ហើយការចុះឈ្មោះចំណាយអស់ ២០០​ Sabay Gold ចុះឈ្មោះដោយសេរីមិនចាំបាច់មានលិខិតបញ្ជាក់ ។ ក្រុមអាចចុះឈ្មោះបានគ្រប់ហាង Internet ( ធ្លាប់ចុះនៅហាង Internet ផ្សេងក៏អាចចុះឈ្មោះបានទៀតដែល)

 កាលបរិច្ឆេទនិងទីតាំងសម្រាប់ការប្រកួត៖

 

  • Cyber Hall   [ ខេត្តសៀមរាប ] (កាលបរិច្ឆេទចុះឈ្មោះធ្វើឡើង​នៅ​ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២០​ និង​បិទចុះឈ្មោះនៅថ្ងៃទី​ ៦ ខែ កុម្ភៈ ឆ្នាំ ២០២០ ប្រកួតនៅថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២០)
  • Sector 7 NET ​​​​ [ រាជធានីភ្នំពេញ ] (កាលបរិច្ឆេទចុះឈ្មោះធ្វើឡើង​នៅ​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២០ និង​បិទចុះឈ្មោះនៅថ្ងៃទី​ ២៦ ខែ កុម្ភៈ ឆ្នាំ ២០២០​ ប្រកួតនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០២០)​
  • The Wolf Cyber Cafe   [ ខេត្តសៀមរាប ] (កាលបរិច្ឆេទចុះឈ្មោះធ្វើឡើង​នៅ​ថ្ងៃទី ១៦ ខែ​ មិនា ឆ្នាំ ២០២០ និងបិទចុះឈ្មោះនៅថ្ងៃទី ២៥ ខែ​ មិនា ឆ្នាំ ២០២០ ប្រកួតនៅថ្ងៃទី ២៨​ ខែ មិនា ឆ្នាំ ២០២០​ )
  • Elannis E-sport ​ [ រាជធានីភ្នំពេញ ] (កាលបរិច្ឆេទចុះឈ្មោះធ្វើឡើង​នៅ​ថ្ងៃទី ៩ ខែ មេសា​ ឆ្នាំ ២០២០​ និងបិទចុះឈ្មោះនៅថ្ងៃទី​ ​២០ ខែ​ មេសា ឆ្នាំ ២០២០ ប្រកួតនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០​ )
  • Battle Rank [ ខេត្តសៀមរាប ] (កាលបរិច្ឆេទចុះឈ្មោះធ្វើឡើង​នៅ​ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២០​  និងបិទចុះឈ្មោះនៅថ្ងៃទី​ ២៧ ខែ ឧសភា ឆ្នាំ ២០២០ ប្រកួតនៅថ្ងៃទី ៣០ ខែ ឧសភាឆ្នាំ ២០២០)
  • TBA

 

លក្ខខណ្ឌក្នុងការប្រកួត

  • ក្នុង​១​ក្រុម​ត្រូវមានសមាជិក​​៥នាក់
  • ក្រុមប្រកួតអាចដូរសមាជិករបស់ខ្លួនបានមួយដងតែប៉ុណ្ណោះ
  • ក្រុមប្រកួតទាំងអស់ត្រូវប្រើតួអង្គដែលមានកម្រិតចាប់ពី​៥០ឡើងទៅក្នុងការប្រកួត
  • កីឡាករទាំងអស់ត្រូវអាចដើរបាននៅនាទី 2:55
  • ការបោះកាក់សំរាប់ការប្រកួត : ក្រុមដែលឈ្នះការបោះកាក់អាចរើសយក Pick និង Ban map មុនឬរើសពណ៌មុន

 

ច្បាប់ក្នុងការប្រកួត

 

  • សព្វាវុធទាំងអស់មិនអនុញ្ញាតអោយដាក់បន្ថែមត្បូង (Gun Soul) និង​សត្វចិញ្ចឹម (Pet)​ឡើយ។
  • មានចេតនា ប្រើប្រាស់កំហុសផែនទី (Map Bug) នឹងត្រូវបានព្រមានលើកទី1 និងលើកទី2 នឹង ត្រូវ​បាន​បណ្តេញចេញពីការប្រកួត។
  • ប្រសិនបើ Players ទាំង​អស់​មិន​អាច​បញ្ចប់​ដោយ​សារ​តែ​ហេតុ​ផល​ដោយ​អចេតនា និង​មិន​បាន​​រំពឹង​ទុក ដូច​ជា Server ​ឈប់​​​​ដំនើរ​​ការ​​ឬ​គាំង​ ពិន្ទុ​​ជុំ​​នោះ​នឹង​ត្រូវ​បាន​បោះ​បង់​ និង​ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ឡើង​វិញ ដោយយកច្បាប់ក្រុមហ៊ុនកំណត់រួចមកអនុវត្តន៍។
  • ​បើ​ Player មាន​បញ្ហា (ស្ថានភាពកាយសម្បទា) មិន​អាច​បន្ត​​ការ​ប្រកួត អ្នក​​រៀប​ចំ​នឹង​​មិន​ទទួល​​ខុស​ត្រូវ​ទេ។ ​សមាជិក ២ក្នុងចំណោម ៥ អវត្តមានពីការប្រកួត​ សមាជិកក្រុមអាចពិចារណាបោះបង់ចោលការប្រកួត ឬបន្ត ។
  • ក្នុង​អំឡុង​ពេល​នៃ​ការ​ប្រកួត​ Hacks, Bugs, និងThird Party Tools ត្រូវបានហាមឃាត់។ ក្រុម​ណា​ដែល​ប្រើ​ប្រាស់​នឹង​បញ្ឈប់​ការ​ប្រកួត​។
  • អ្នក​ប្រកួត​អាច​ប្រើ​ប្រាស់​សម្ភារៈប្រកួត​ផ្ទាល់​ខ្លួន​បាន​ដូច​ជា​ Mouse, Keyboard និង​ Headset ក្នុង​ករណី​ដែល​កំពុង​ប្រកួតសម្ភារៈ​នោះ​មាន​បញ្ហា​ ការ​ប្រកួត​នៅ​តែ​បន្ត​។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, Lag, Crashes និង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​ក្នុង​ពេលចាប់ផ្ដើម​​ប្រកួត​ដោយ​ពុំទាន់​មាន​ការ​ប្រយុទ្ធ​នោះនឹង​ធ្វើ​ការ​ប្រកួត​សារ​ជាថ្មី​ ដោយ​គិត​បន្ត​ទៅ​លើ​ពិន្ទុ​ឈ្នះ​។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, crashesនិង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយមានចេតនានោះការ​ប្រកួត​នៅ​តែ​បន្ត​​អ្នក​ដែលបានចេញនោះគឹត្រូវចូលមកក្នុង Game ​ប្រកួត​វិញ​ដោយខ្លួនឯង។
  • ប្រសិន​បើ​មាន​បញ្ហា​ដូចជា​ Disconnect, crashesនិង​មាន​បញ្ហា​អ្វី​មួយ​ដែល​កើត​ឡើង​ដោយ​មិន​នឹក​ស្មាន​ដល់​ក្នុង​ពេលដែល​ក្រុម​ណា​មួយបាន​ដាក់​គ្រាប់បែក (C4)​ រួចរាល់ហើយ​នោះការ​ប្រកួត​នឹងនៅតែបន្ដ។
  • ត្រូវ​មាន​សុជីវធម៌​ និងគោរព​ពេលវេលា​ក្នុង​ការ​ប្រកួត​។ ក្នុង​ករណី​ដែល​ក្រុម​ណាមួយ​មក​យឺត​រយៈពេល​ ១០នាទី​ នោះ​នឹង​ចាត់​ទុក​ថា​ចាញ់​ រី​ឯក្រុម​ម្ខាង​ទៀត​ជា​អ្នក​ឈ្នះ​ ។
  • គ្រប់​សមាជិក​ក្រុម​ទាំងអស់​ដាច់ខាត​ត្រូវ​រាយ​ការណ៍​ទៅ​ក្រុម​របស់​ខ្លួន​យ៉ាង​តិច​ ៣០នាទីមុន​ពេល​ការ​ប្រកួត​ចាប់​ផ្តើម។ ប្រសិន​បើ​​ដល់​ពេល​ប្រកួត​ហើយ​នៅ​តែមិន​ទាន់​បង្ហាញ​ខ្លួន​ ឬមាន​ការ​យឺតយ៉ាវ​នៅ​ពេល​ប្រកួតលើស​ពី​ ១០នាទី​ នោះ​គឺ​​ចាត់ទុក​ថាអវិជ្ជមាន ឬ​បោះ​បង់​ការ​ប្រកួត​។ ចំណែក​ឯ​ក្រុម​ម្ខាង​ទៀត​ចាត់​ទុក​ថា​ឈ្នះ​ ហើយ​រង់ចាំ​ការ​ប្រកួត​បន្ត។
  • ប្រសិនបើមានលទ្ធផល Point ស្មើគ្នាក្នុង Group Stage យើងនឹងធ្វើការប្រកួតវគ្គ Personal Mode ដែលយកសមាជិកក្នុងក្រុម 3នាក់ ដើម្បីធ្វើការប្រកួតដោយយក Kill បូកសរុប។ បើ Point Kill តិចជាងគេជាអ្ននចាញ់។
  • ប្រសិនបើមានលទ្ធផលស្មើគ្នាយើងនឹងរាប់ពង់ឈ្នះថាក្រុមណាមានពង់ឈ្នះច្រើនជាងគេ។បើសិនជាស្មើទៀតយើងនឹងរាប់ពង់ចាញ់ថាក្រុមណាចាញ់តិចជាងគេ ។​

ផែន​ទីសម្រាប់ការ​ប្រកួត

[ MAPS ]

សព្វាវុធ និង​សម្ភារៈប្រកួត

[ 8 Stars Assault ]

[​​​​ 7 Star Assault ]

[ Sniper ]

[ Pistols ]

[ Melee ]

[ Throws ]

[ Items & Tool ]

[ Dance Cards 6HP ]

 [ Clothes Speed 5% ]

រង្វាន់សំរាប់ការប្រកួត

នេះជារវង្វាន់សំរាប់អ្នកឈ្នះតាមហាង Internet និមួយៗ

ជ័យលាភីលេខ ១ Cybernet Showdown 2020 ទទួលបាន :                 20,000 Sabay Gold

ជ័យលាភីលេខ ២ Cybernet Showdown 2020 ទទួលបាន :                10,000 Sabay Gold

ជ័យលាភីលេខ ៣ Cybernet Showdown 2020 ទទួលបាន :                 8,000 Sabay Gold

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168