ការប្រកួតកីឡាអេឡិចត្រូនិក អន្តរជាតិ MATIC 2022

May 2, 2022

សួស្ដីប្រិយមិត្ត និងកីឡាកររបស់ AK2 ទាំងអស់គ្នា ក៏ដូចជាបានដឹងស្រាប់ហើយថា ក្រោយពីការប្រកួត AK2 2022 League រដូវកាលទី 1 បានបញ្ចប់សព្វគ្រប់ទៅ ដោយបានស្វែងរកកំពូលក្រុមជើងឯកចំនួន 2 ក្រុម ហើយសម្រាប់ក្រុមទាំង 2 នោះ ជាជើងឯកតំណាងអោយព្រះរាជាណាចក្រកម្ពុជា ចូលរូមការប្រកួត MATIC 2022 មានក្រុមដូចជា៖

  • ជើងឯក AK2 2022 League រដូវកាលទី 1                    ជ័យលាភីលេខ 1 : Yeaksa OJK
  • ជើងឯករង AK2 2022 League រដូវកាលទី 1                 ជ័យលាភីលេខ 2 : One Last Time

សម្រាប់ក្រុមទាំងពីរនេះ ដែលបានទទួលជាជើងឯកប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយក្រុមទាំងពីរ និងត្រូវចូលរួមក្នុងការប្រកួតដ៏អស្ចារ្យក្នុងឆាកអន្តរជាតិ នោះគឺការប្រកួត MATIC 2022 ។
ការប្រកួតធ្វើឡើងនៅថ្ងៃទី 14 ដល់ថ្ងៃទី  15 ខែ ឧសភា ឆ្នាំ 2022 នៅទីតាំង ហាងអ៊ីនធឺណែត CUE CyberGamer ហើយមានការផ្សាយបន្តផ្ទាល់នៅលើ Facebook page: AK Sabay *OfficialPage

ដោយមានការចូលរួមពីបណ្ដារប្រទេសសរុបចំនួន 4 មានដូចជា៖

  • ប្រទេស កម្ពុជា
  • ប្រទេស ម៉ាឡេស៊ី
  • ប្រទេស ថៃ និង
  • ប្រទេស ចិន

ការប្រកួតវិញ្ញាសាររបស់ AK2 MATIC 2022 នេះផងដែរ ដោយមានស្មារតីទំនួលខុសត្រូវ គិតពីគោលការណ៍របស់ក្រសួងសុខាភិបាល ដោយតម្រូវអោយមានការប្រកួតធ្វើឡើងជាលក្ខណៈ Online ដើម្បីបញ្ជាសពីការរីករាលដាលនៃការឆ្លងជម្ងឺ កូវីត 19 ( COVID-19 ) ។

ចុចទីនេះ៖ ច្បាប់និងលក្ខខណ្ឌនៃការប្រកួតវិញ្ញាសារ AK2 MATIC 2022

ប្រាក់រង្វាន់

ជើងឯកលេខ1                      ទទួលបាន 40,000,០០០ រៀល

ជើងឯករង                          ទទួលបាន 20,000,០០០ រៀល

ជើងឯករងទី2                       ទទួលបាន 10,000,០០០ រៀល

ចំណាត់ថ្នាក់លេខ 4 ដល់ 8       ទទួលបាន 1,200,០០០ រៀល

រង្វាន់សរុប៖ 80,០០០,០០០ រៀល


សំគាល់ សម្រាប់ប្រាក់រង្វាន់ដែលទទួលបាន គឺប្រទេសជាម្ចាស់ផ្ទះមានការកាត់ទៅលើពន្ធ 10% ។

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

SABAY សូមអគុណ