NYC-DOTA (Khmer)

March 6, 2013

ព្រឹត្តិការណ៍ដ៏កក្រើក និងអស្ចារ្យប្រចាំឆ្នាំ បានត្រលប់មកវិញ ម្តងទៀតហើយ។នៅក្នុងឆ្នាំ២០១៣នេះ Sabay បានផ្តល់ ឪកាសឲ្យជើងខ្លាំង ក្នុងរាជធានីភ្នំពេញ មក បញ្ចេញ ថ្វី​ដៃលើ​សមរភូមិ អនឡាញ គ្មានដែនកំណត់។ដូច្នេះនៅចាំ ដល់ពេលណាទៀត ចូលរួមជាមួយព្រឹត្តិការណ៍ដ៍ធំ និងអស្ចារ្យរបស់ Sabay ឥឡូវនេះ!

 តារាងនៃការប្រកួត

កាល​បរិច្ឆេទ និង​ទី​កន្លែង​ប្រកួត
– ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​ និង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៥ខែ​មីនា​​ ​ដល់​ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ​២០១៣។
– ក្រុម​ទាំងអស់​ត្រូវ​ធ្វើ​ការ​បង្ហាញ​ខ្លួន​នឹង​ចាប់​ឆ្នោត​ជ្រើសរើស​គូ​ប្រកួត​នៅថ្ងៃ​ទី​២៦ ខែ​មេសា ​វេលា​ម៉ោង​៩ព្រឹក នៅក្រុមហ៊ុនសប្បាយ។
– ការ​ប្រកួត​ជម្រុះ​វគ្គ​ដំបូង​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​២២ ​ខែ​មេសា នេះ​តទៅ​នៅ Enter Cyber Cafe ហើយ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​និង​ប្រារព្ធ​ធ្វើ​ក្នុង​កម្មវិធី NYC នៅ​ Chenla Theater។

ការ​ប្រកួត​ជម្រុះ​ជុំ​ទី​​ ១ដែល​មាន​ ៣២ ក្រុម​ជម្រុះ​យក​ ១៦ ក្រុម នឹង​ប្រព្រឹត្ត​ទៅ​នៅ Enter Cyber Cafe (ផ្លូវ​មុន្នី​វង្ស)
ការ​ប្រកួត​ជម្រុះ​ជុំ​ទី​ ២ ដែល​មាន ១៦ ក្រុម​ជម្រុះ​យក​ ៨ ក្រុម នឹង​ប្រព្រឹត្ត​ទៅ​នៅ Enter Cyber Cafe (ផ្លូវ​មុន្នី​វង្ស)
ការ​ប្រកួត​ជម្រុះ​ជុំ​ទី ៣ ដែល​មាន​ ៨​ក្រុម​ជម្រុះ​យក ៤ នឹង​ប្រព្រឹត្ត​ទៅ​នៅ Enter Cyber Cafe (ផ្លូវ​មុន្នី​វង្ស)
ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ៤ ក្រុម​ជម្រុះ​យក​ ២​ក្រុម​ទៅ​វគ្គ​ផ្ដាច់​ព្រាត់ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​កម្មវិធីនៅមហោស្រប​ ចេនឡា
ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ប្រារព្ធ​ធ្វើ​ក្នុង​កម្មវិធី NYC នៅមហោស្រប​ ចេនឡា

ការ​ចុះ​ឈ្មោះ
– ប្រធាន​ក្រុម​ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​ប្រកួត​តាម​រយៈ​គេហទំព័រ mysabay.com ​ដោយ​ប្រើប្រាស់ Sabay Account ជា​ពិសេស​តម្រូវ​ឲ្យ​មាន​ឈ្មោះ​ និង​លេខ​ទូរស័ព្ទ។
– ប្រធានក្រុមត្រូវចំណាយ២០០Sabay Coins ដើម្បី​ធ្វើ​ការ​ចុះ​ឈ្មោះ​ប្រកួត​បន្ទាប់​ពី​ចុះ​ឈ្មោះ​រួច​រាល់​ប្រធាន​ក្រុម​ត្រូវ​ធ្វើការ​អញ្ជើញ​សមាជិក​ខ្លួន​ទាំងអស់​ដើម្បី​យល់ព្រម​ចូល​រួម​ការ​ប្រកួត។
– រាល់​សមាជិក​របស់​ក្រុម​នីមួយៗ​ត្រូវ​ប្រើប្រាស់ Sabay Account ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ពេល​ប្រកួត។

ទម្រង់​នៃ​ការប្រកួត
– ការ​ប្រកួត​ទាំងអស់​រួម​មាន​ចំនួន ១៦ ក្រុម​ដែល​ក្រុម​នីមួយ​ៗ​មាន​សមាជិក​ចំនួន ៥ នាក់​ហើយ ម្នាក់​ក្នុង​ចំណោម​នោះ​ នឹង​ត្រូវ​ជ្រើសរើស​ម្នាក់​ដើម្បី​ធ្វើ​ជា​ប្រធាន​ក្រុម។
– ក្រុម​ដែល​ឈ្នះ​ គឺ​សម្រេច​ទៅ​លើ​ពិន្ទុ​និង​ការ​យល់​ព្រម​ចុះ​ចាញ់​ពី​ដៃ​គូរ​ប្រកួត​ម្ខាង​ទៀត​ហើយ​ក្រុម​ការងារSabayនឹង​ដើរ​តួ​នាទី​ជា​អាជ្ញា​កណ្ដាល​ដើម្បី​ឲ្យ​មាន​តម្លាភាព​ក្នុង​ការ​ប្រកួត។

តម្រូវ​ការ​ក្នុង​ការ​ប្រកួត
=> Client ដែល​ត្រូវ​ប្រកួត :              Warcraft III Fronzen Throne version 1.26e
=> ផែនទី​ដែល​ត្រូវ​ប្រកួត :              Dota map version 6.77b
=> Game Mode ដែល​ត្រូវ​ប្រើ :      Champion Mode (-cm)

រង្វាន់​សម្រាប់​ក្រុម​ជ័យ​លាភី
-> ជ័យលាភីទី១ :           ១,៥០០ដុល្លា និង ៥,០០០ Sabay Coin
-> ជ័យលាភីទី២ :           ១,០០០​ដុល្លា​ និង ៥,០០០ Sabay Coin
-> ជ័យលាភីទី៣ :           ៥០០ដុល្លា នឹង ៥,០០០ Sabay Coin

សំគាល់៖ រាល់ Sabay Coin នឹងត្រូវធ្វើការដាក់បញ្ចូលទៅក្នុងគណនីដែលអ្នកប្រកួតឈ្នះបានចុះឈ្មោះ។

លក្ខខ័ណ្ឌ​ក្នុង​ការ​ប្រកួត

  • មុនពេលចាប់ផ្តើមប្រកួត៖
  1. – ក្រុមទាំង២ត្រូវបានទុកឱកាសឲ្យ៥នាទីដើម្បីធ្វើការរៀបចំខ្លួនមុននិងការប្រកួតជាផ្លូវការចាប់ផ្ដើម
  2. – រាល់មុនពេលការប្រកួតក្រុមទាំង២ត្រូវធ្វើការបោះកាក់ដើម្បីសម្រេចថាក្រុមណាជាអ្នកមាន​សិទ្ធ​ក្នុង​ការ​ជ្រើសរើស​ក្រុម Sentinel / Scourge
  3. – អ្នក​ប្រកួត​អាច​ប្រើ​ប្រាស់ Mouse និង Keyboard ផ្ទាល់ខ្លួន
  4. – ក្នុង​ករណី​ដែល​អ្នក​ចូល​រួម​ប្រកួត​មិន​គោរព ឬ​ធ្វើ​ខុស​លក្ខ័ណ្ឌ​នៃ​ការ​ប្រកួត​នោះ​ក្រុម​ទាំងមូល នឹង​ត្រូវ​ដក​សិទ្ធ​ចេញ​ពី​ការ​ប្រកួត។
  • ពេលចាប់ផ្តើមប្រកួត៖
  1.  – មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​សមាជិក​ក្នុង​ពេល​ប្រកួត
  2. – មិន​អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់​ទូរស័ព្ទ​ ឬ​ក៍ ​Chat ទៅ​ក្រុម​ម្ខាង​ទៀត​ក្នុង​ពេល​ប្រកួត
  3. – មិន​អនុញ្ញាត​ឲ្យ​ផ្អាក(Pause Game) ក្នុង​ពេល​កំពុង​ប្រកួត​ប្រសិន​បើ​ក្នុង​ករណី​ចាំ​បាច់​គណៈកម្មការ​ត្រួត​ពិនិត្យ​ការ​ប្រកួត​អាច​មាន​សិទ្ធ​ក្នុង​ការ​ផ្អាក​បណ្ដោះអាសន្ន។
  4. – មិនអនុញ្ញាតិឲ្យប្រើប្រាស់កម្មវិធីជំនួយផ្សេងៗដែលប៉ះពាល់ដល់ការប្រកួតលើកលែងតែកម្មវិធី Warkey មួយប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់
  5. – មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្មវិធី​ជំនួយ(Hack)
  6. – ការប្រកួតនឹងមានការ Save លើកដំបូង បន្ទាប់ពីបានធ្វើការជ្រើរើស Hero រួចរាល់ តាមលក្ខណៈរបស់ Game គឺ -CM Mode.
  7. – ប្រសិន​បើ​មាន​សមាជិក​ណា​ម្នាក់​ជួប​បញ្ហា​ផ្នែក​បច្ចេកទេស (Disconnected) កំឡុង​ពេល​ការ​ប្រកួត ១០ នាទី ដំបូង​ បន្ទាប់ពីការជ្រើសរើស Hero រួចនោះ​ ការ​-ប្រកួត​នឹង​ចាប់​ផ្ដើម​សារ​ជា​ថ្មី
  8. – ប្រសិន​បើ​ករណី​ដដែល​កើតឡើង​ម្ដងទៀត​នោះ ​ការ​ប្រកួត​នៅ​ចាប់ផ្តើមពីដំបូងវិញគិតពីពេលដែលបានជ្រើសរើស Hero រួច។
  9. – ការប្រកួតនឹងធ្វើការ Save លើកទី២ បន្ទាប់ពីចាប់ផ្តើមក្រតួតបាន ១០នាទី ហើយនិងធ្វើការជាបន្តបន្ទាប់រៀងរាល់ ១០នាទីម្តង។
  10. – ការប្រកួតនឹងធ្វើការ Save ផងដែរ នៅពេលដែល Player ប្រកួតបានសម្លាប់មេ (Roshan) និង កម្ទេច Tower និមួយៗ។
  •  ក្នុងពេលប្រកួត៖
  1. – អនុញ្ញតិឲ្យធ្វើការលួចឆ្មក់ប៉មសត្រូវ (Backdoor is allowed)
  2. – អនុញ្ញាតិឲ្យធ្វើការជ្រើសរើសរាល់តួអង្គ (There is no hero limitation or restriction)
  3. – អនុញ្ញាត​ឲ្យ​ចែក​រំលែក​សម្ភារៈ​ក្នុង​ពេល​ប្រកួត​
  4. – អនុញ្ញាតិឲ្យធ្វើការចែករំលែកក្នុងការបញ្ជារ (Sharing control is allowed)
  5. – ក្នុងករណីដែលសមាជិកក្នុងក្រុមនីមួយៗមិនអាចបន្តប្រកួតបាន នោះទាំង​តួអង្គ និងសម្ភារៈ​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ផ្ទេរ​ទៅ​ឲ្យ​សមាជិក​ក្នុង​ក្រុម​ឡើយ។

ក្រុមហ៊ុនសូមរក្សាសិទ្ធិក្នុងការកែប្រែកម្មវិធីដោយមិនជម្រាបជូនជាមុន។