រង្វាន់សម្រាប់ក្រុមជើងឯកចំណាត់ថ្នាក់លេខ១សម្រាប់ NET2019

December 4, 2019

ការប្រកួត NET2019 ខិតជិតមកដល់ហើយសម្រាប់ក្រុមទាំង ១២ ដែលសុទ្ធសឹងជាក្រុមកីឡាករមកដណ្ដើមយកជាម្ចាស់ជើងឯកតំណាងអោយព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ MATIC នាប្រទេសចិន ។ ក្នងនោះដែរដោយប្រាក់រង្វាន់សរុប ៧៦​,០០០,០០០រៀល ។ លើសពីនោះទៅទៀតសម្រាប់ក្រុមដែលទទួលបានជាម្ចាស់ជើងឯកនិងទទួលបានរង្វាន់ជាKeyboards Gaming XPG INFAREX K10 ចំនួន ០៥ រង្វាន់ពីខាងក្លឹប MCT Esport Cambodia ផងដែរ។

ចូលរួមតាមដានទស្សនាការ Live នៅលើ Page AK Sabay *OfficialPage និងគាំទ្រកីឡាអេឡិចត្រូនិកកម្ពុជាទាំងអស់គ្នា ។
លក្ខខណ្ឌ និងច្បាប់ការប្រកួត

 

រង្វាន់​សម្រាប់​ការ​ប្រកួត​​តាម​តំបន់៖

  • ជើង​ឯក​ទទួល​បាន 1000$ + 20,000 Sabay gold
  • ជើង​ឯក​រងទទួល​បាន​ 500$ + 20,000 Sabay gold

រង្វាន់​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ

  • ជើង​ឯក​ទទួល​បាន​  2000$ + 40,000 Sabay gold +Keyboard Gaming XPG INFAREX K10 ចំនួន 5 រង្វាន់
  • ជើង​ឯក​រង​ទទួល​បាន​ 1000$+ 40,000 Sabay gold
  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ 40,000 Sabay gold

ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ

  • ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង នៅ​ក្លឹប MCT-Esport Cambodia ដោយ​មាន​ 12ក្រុមសម្រាប់​វិញ្ញាសារ​ AK2 (Bomb Mode) ដោយ​ក្រុម​ទាំង​នេះ​បាន​មក​ពី​ការ​ជម្រុះ​តាម​ 5តំបន់​ខាង​លើ​ដើម្បី​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ស្វែង​រក​ជើង​ខ្លាំង​ថ្នាក់​ជាតិ​​2019

សម្គាល់៖

  • ក្រុម​ដែល​ឈ្នះ​ការប្រកួត​ប្រចាំ​តំបន់​នឹង​ទទួល​បាន​ការ​ធ្វើដំណើរ​ ស្នាក់នៅ និង​ម្ហូបអាហារ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រនៅ​ទី​ក្រុង​ភ្នំពេញ ដែល​មាន​ទី​តាំង​នៅ​ រាជធានីភ្នំពេញ។
  • យើង​ខ្ញុំ​សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ជា​មុន។

 

​​ចំណាំ៖ កីឡាករណា​​ដែលបាន​​​ជាប់​​ប្រចាំ​តំបន់​រួចហើយ​មិន​មាន​សិទ្ធ​ទៅ​ប្រ​កួត​នៅ​តំបន់​ផ្សេងបាន​ទេ។ ប្រសិន​បើ​​ក្រុម​ការងារ​យើង​ចាប់បាន​នោះ​កីឡាករ​រូប​នោះ​នឹង​ត្រូវ​ដក​ចេញ​ពីការ​ប្រកួត​​ NET 2019តែម្ដង រីឯក្រុម​ដែលអនុញ្ញាត​អោយ​កីឡាករ​ដែល​ជាប់ហើយ​មកចូល​ជា​សមាជិក​ក្រុមនោះយើងនឹង​ដក​សិទ្ធ​​ប្រកួត​ប្រចាំតំបន់​នោះចេញ។

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168