ការប្រកួតAK2 Cybernet Showdown-2020 ខេត្តសៀមរាប Cyber Hall

February 10, 2020

កាលពីថ្ងៃសៅរ៍ ទី០៨ ខែ កុម្ភៈ ឆ្នាំ ២០២០ កន្លងថ្មីៗនេះ ការប្រកួតកីឡាអេឡិចត្រូនិកកម្ពុជា AK2 Cybernet Showdown-2020 តំបន់ដំបូងគេនោះដែលធ្វើការប្រកួតនៅខេត្តសៀមរាប ក្នុងទីតាំង Cyber Hall ដែលការដណ្ដើមជាម្ចាស់ជើងឯកនោះ គឹមានការប្រកួតប្រជែងគ្នាក្នុងការបញ្ចេញថ្វីដៃ និងការសហការគ្នាយ៉ាងល្អជាក្រុមផងដែរសម្រាប់ម្ចាស់ជើងឯក AK2 Cybernet Showdown-2020 ដោយក្រុម KLACH-EY ទទួលបានជ័យលាភីលេខ១ ក្រុម NusEii_3E ទទួលបានជ័យលាភីលេខ២ និងក្រុម Break_KIll ទទួលបានជ័យលាភីលេខ៣ ។ ក្នុងនោះមានការចូលរូមពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនសម្រាប់ការប្រកួត AK2 Cybernet Showdown-2020 នេះ។ យ៉ាងណាមិញ ការប្រកួតនេះដែរក៏នៅតែបន្តការស្វែងរកម្ចាស់ជ័យលាភីបន្តទៀតទៅតាមតំបន់នីមួយៗ។

ចុះឈ្មោះបាននៅទីនេះ mysabay ។ នេះជារបៀបចុះឈ្មោះ

ចំណាំ៖
ក្រុមចុះឈ្មោះអាចបានដល់ចំនួន ១២ក្រុម ហើយការចុះឈ្មោះចំណាយអស់ ២០០​ Sabay Gold ចុះឈ្មោះដោយសេរីមិនចាំបាច់មានលិខិតបញ្ជាក់ ។ ក្រុមអាចចុះឈ្មោះបានគ្រប់ហាង Internet ( ធ្លាប់ចុះនៅហាង Internet ផ្សេងក៏អាចចុះឈ្មោះបានទៀតដែរ)

រូបភាពក្រុមជ័យលាភីខាងក្រោម៖

ចំណាត់ថ្នាក់លេខ១ ក្រុម KLACH-EY 

ចំណាត់ថ្នាក់លេខ២ ក្រុម NusEii_3E

ចំណាត់ថ្នាក់លេខ៣ ក្រុម Break_Kill

 

នេះជារូបអនុស្សាវរី៍យក្នុងទីតាំង Cyber Hall ខេត្តសៀមរាប ៖

នេះជាសកម្មភាពអ្នកគាំទ្ររបស់ AK2

សូមថ្លែងអំណគុណ ដល់សហព័ន្ធកីឡាជាតិ កម្ពុជា យ៉ាងជ្រាលជ្រៅ និងអ្នកទាំងអស់គ្នាដែលជាអ្នកគាំទ្រសេវាកម្សាន្ត ក៏ដូចជាអ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិក ដែលបានចូលរួមលើកទឹកចិត្តដល់ក្រុមកីឡាកររបស់កម្ពុជាយើង និងថ្លែងអំណរគុណយ៉ាងខ្លាំង។

 

ខាងក្រោមនេះជាជ័យលាភីម្ចាស់ជើងឯកតំបន់ទី១

  1. KLACH-EY ​​​​​​​​​​​​​​​​                    ជ័យលាភីលេខ១                      ទទួលបាន ២០០០០ Sabay Gold
  2. NusEii_3E                      ជ័យលាភីលេខ២                     ទទួលបាន ១០០០០ Sabay Gold
  3. Break_Kill                      ជ័យលាភីលេខ៣                     ទទួលបាន ៨០០០ Sabay Gold

ការប្រកួតបន្តរបស់ AK2 Cybernet Showdown-2020 សម្រាប់តំបន់ទី២ នោះគឺធ្វើឡើងនៅក្នុងទីតាំង SECTOR 7 BATTLE ARENA រាជធានីភ្នំពេញ ដោយកាលបរិច្ឆេទការប្រកួតធ្វើឡើងនៅថ្ងៃទី ២៩ ខែ កុម្ពៈ ឆ្នាំ២០២០ នេះ។

 

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168


សូមអគុណ