Cybernet Showdown-2020 AK2 ម្ចាស់ជ័យលាភីលើកទី២បានរកឃើញហើយ !!!

March 2, 2020

កាលពីថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ ការប្រកួតកីឡាអេឡិចត្រូនិកកម្ពុជា AK2 Cybernet Showdown-2020 លើកទី២ បានប្រព្រឹត្តទៅនៅ SECTOR 7 BATTLE ARENA រាជធានីភ្នំពេញ​។​

ការប្រកួតនេះដែរ​ តម្រូវឲ្យមានការប្រកួតប្រជែង បញ្ចេញថ្វីដៃ និងការបង្កើតយុទ្ធសាស្រ្តក្នុងការសហការគ្នាជាក្រុម ដើម្បីដណ្តើមយកម្ចាស់ជើងឯក AK2 Cybernet Showdown-2020។ ក្នុងការប្រកួតលើកទី២ នេះ ក្រុមJekAng ទទួលបានជ័យលាភីលេខ១ ក្រុម Klach-Ey ទទួលបានជ័យលាភីលេខ២ និងក្រុម Successful ទទួលបានជ័យលាភីលេខ៣។

ក្នុងនោះផងដែរ ក៏មានការចូលរួមយ៉ាងច្រើន​ពីសំណាក់អ្នកគាំទ្រកីឡាអេឡិចត្រូនិចរបស់កម្មវិធីកម្សាន្ត AK2។ យ៉ាងណាមិញ ការប្រកួតនេះក៏នៅតែបន្តស្វែងរកម្ចាស់ជ័យលាភីជាបន្តបន្ទាប់ទៀត ទៅតាមកន្លែងនីមួយៗ ដែលការប្រកួត AK2 Cybernet Showdown – 2020 បានកំណត់ទុក។

ចុះឈ្មោះបាននៅទីនេះ mysabay ។ នេះជារបៀបចុះឈ្មោះ

ចំណាំ៖
ក្រុមចុះឈ្មោះអាចបានដល់ចំនួន ១២ក្រុម ហើយការចុះឈ្មោះចំណាយអស់ ២០០​ Sabay Gold ចុះឈ្មោះដោយសេរីមិនចាំបាច់មានលិខិតបញ្ជាក់ ។ ក្រុមអាចចុះឈ្មោះបានគ្រប់ហាង Internet ( ធ្លាប់ចុះនៅហាង Internet ផ្សេងក៏អាចចុះឈ្មោះបានទៀតដែរ)

រូបភាពក្រុមជ័យលាភីខាងក្រោម៖

ចំណាត់ថ្នាក់លេខ១ ក្រុម JekAng

ចំណាត់ថ្នាក់លេខ២ ក្រុម Klach-Ey

ចំណាត់ថ្នាក់លេខ៣ ក្រុម Successful

 

 

នេះជារូបអនុស្សាវរីយ៌ក្នុងទីតាំង SECTOR 7 BATTLE ARENA រាជធានីភ្នំពេញ ៖

នេះជាសកម្មភាពអ្នកគាំទ្ររបស់ AK2

Cute Styles By Fan AK2 ( LoveO and Spector )

 

សូមថ្លែងអំណគុណ ដល់សហព័ន្ធកីឡាជាតិ កម្ពុជា យ៉ាងជ្រាលជ្រៅ និងអ្នកទាំងអស់គ្នាដែលជាអ្នកគាំទ្រសេវាកម្សាន្ត ក៏ដូចជាអ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិក ដែលបានចូលរួមលើកទឹកចិត្តដល់ក្រុមកីឡាកររបស់កម្ពុជាយើង និងថ្លែងអំណរគុណយ៉ាងខ្លាំង។

 

ខាងក្រោមនេះជាជ័យលាភីម្ចាស់ជើងឯកតំបន់ទី២

  1. JekAng ​​​​​​​​​​​​​​​​                    ជ័យលាភីលេខ១                      ទទួលបាន ២០០០០ Sabay Gold
  2. Klach-Ey ​​​​​​​​​​​​​​​​                 ជ័យលាភីលេខ២                     ទទួលបាន ១០០០០ Sabay Gold
  3. Successful                ជ័យលាភីលេខ៣                     ទទួលបាន ៨០០០ Sabay Gold

ការប្រកួតបន្តរបស់ AK2 Cybernet Showdown-2020 សម្រាប់តំបន់ទី៣ នោះគឺធ្វើឡើងនៅក្នុងទីតាំង Wolf Cyber Cafe ខេត្តសៀមរាប ដោយកាលបរិច្ឆេទការប្រកួតធ្វើឡើងនៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២០ នេះ។

 

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168


សូមអគុណ