នៅក្នុង AK2 អ្នកកម្សាន្ដទាំងអស់អាចចូលរួមលេងជាមួយអ្នកដែលគេបង្កើត Room រួចហើយក៏បាន ឫក៏អ្នកអាចបង្កើត Room ដោយខ្លួនឯងដើម្បីអោយអ្នកកម្សាន្ដដ៏ទៃទៀតចូលមកកម្សាន្ដជាមួយអ្នកក៏បាន។
-បើអ្នកចង់ចូលរួមកម្សាន្តជាមួយអ្នកកម្សាន្តដ៏ទៃ អ្នកគ្រាន់តែចុចប៊ូតុង “Enter Room” នោះអ្នកនឹងចូលទៅកាន់ Room ណាមួយដោយស្វ័យប្រវិត្តហើយ! ឬអ្នកចង់រក Room ដែលមិត្តភក្តិរបស់កំពុងលេងនោះសូមវាយចំនួន ID Room ក្នុងប្រអប់ Search Room ហើយធ្វើការស្វែងរកជាការស្រេច។
-អ្នកអាចបង្កើត Room ដោយខ្លួនឯងដើម្បីអោយអ្នកកម្សាន្ដដ៏ទៃទៀតចូលមកកម្សាន្ដជាមួយអ្នកបានដោយអ្នកគ្រាន់តែចុចប៊ូតុង “Create Room”
បន្ទាប់ពី Create Roomហើយនោះវានឹងបង្ហាញផ្ទាំងខាងក្រោម៖
AK Online បែងចែក Room ជាបីផ្នែកធំៗគឺ PVP Room, PVE Room និង ChatRoom ដែលបង្ហាញដូចខាងក្រោម៖
-Name: សម្រាប់ដាក់ឈ្មោះ Room
-Password: សម្រាប់ដាក់លេខសម្ងាត់ Room
-Instant join: នៅពេលដែលប្រើ functionនេះ អ្នកដែលបានចូលក្រោយពេល Game Start នោះនឹងមិនអាចចូលកម្សាន្តបានទេ
-Balance population: សម្រាប់ធ្វើអោយសមាជិកមានភាពស្មើគ្នារវាងក្រុមទាំង២
-Population Limit: សម្រាប់កំណត់ចំនួនសមាជិកក្រុមទាំង២
-Reborn Time: សមា្រប់កំណត់រយៈកើតឡើងវិញរបស់តួអង្គ
-Number of round: សម្រាប់កំណត់ចំនួនជុំនៃហ្គេម
-Time Limit: សម្រាប់កំណត់ថេរវេលានៃហ្គេម
-Weapon Limit: សម្រាប់កំណត់សព្វាវុធ
-Observer: សម្រាប់ដាក់ Judge ពេលមានការប្រកួត
*ចំណាំ៖ អ្នកអាចមើលនូវការណែនាំអំពីវគ្គ និងផែនទីមុននឹងការបំពេញពត៌មានខាងលើដែោយចុចប៊ូតុងពណ៌ខៀវដែលមានឈ្មោះថា “Game Mode Intro”