ការប្រកួត NET 2019 តំបន់ទី១ បានមកដល់ហើយ

October 10, 2019

នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ការប្រកួត NET2019 ក្នុងតំបន់ទី១បានចាប់ផ្ដើមហើយ។ ដែលការប្រកួតក្នុងតំបន់ទី១នោះ ធ្វើឡើងក្នុងតំបន់គោល ដែលរួមមានខេត្ត កំពង់​ចាម និងខេត្ត រតនគិរី  ។ សម្រាប់ក្រុមទាំងអស់ក្នុងតំបន់ទី១ ត្រៀមខ្លួន និងយុទ្ធសាស្រ្ត សាមគ្គីជាក្រុម ដើម្បីក្លាយខ្លួនម្ចាស់ជើងឯកក្នុងតំបន់ ខ្លាកំណាចទិសឦសាន  ហើយរឺនៅ?

ជួបគ្នានៅទីនោះ កុំភ្លេចចូលរួមទស្សនា គាំទ្រកីឡាអេឡិចត្រូនិកកម្ពុជាដើម្បីលើកស្ទួយវិស័យ e-Sports  អោយមានការរីកចំរើន និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀនដោយការលេងកីឡា ។

ចុចទីនេះដើម្បីចុះឈ្មោះ និងនេះជារបៀបចុះឈ្មោះ!

លក្ខខណ្ឌ និងច្បាប់ការប្រកួត

 

 

 

រង្វាន់​សម្រាប់ការ​ប្រកួត​តាម​ខេត្ត ឬក្រុង​​៖ អ្នក​ឈ្នះ​តំណាង​ខេត្ត​និមួយ​ៗ​និង​ទទួល​បាន​ AK2 Item រយៈពេល​ ៣០​ថ្ងៃ

រង្វាន់​សម្រាប់​ការ​ប្រកួត​​តាម​តំបន់៖

  • ជើង​ឯក​ទទួល​បាន 1000$ + 20,000 Sabay gold
  • ជើង​ឯក​រងទទួល​បាន​ 500$ + 20,000 Sabay gold

រង្វាន់​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ

  • ជើង​ឯក​ទទួល​បាន​  2000$ + 40,000 Sabay gold
  • ជើង​ឯក​រង​ទទួល​បាន​ 1000$+ 40,000 Sabay gold
  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ 40,000 Sabay gold

ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ

  • ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង នៅ​រាជធានីភ្នំពេញ ដោយ​មាន​ 12ក្រុមសម្រាប់​វិញ្ញាសារ​ AK2 (Bomb Mode) ដោយ​ក្រុម​ទាំង​នេះ​បាន​មក​ពី​ការ​ជម្រុះ​តាម​ 5តំបន់​ខាង​លើ​ដើម្បី​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ស្វែង​រក​ជើង​ខ្លាំង​ថ្នាក់​ជាតិ​​2019

សម្គាល់៖

  • ក្រុម​ដែល​ឈ្នះ​ការប្រកួត​ប្រចាំ​តំបន់​នឹង​ទទួល​បាន​ការ​ធ្វើដំណើរ​ ស្នាក់នៅ និង​ម្ហូបអាហារ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រនៅ​ទី​ក្រុង​ភ្នំពេញ ដែល​មាន​ទី​តាំង​នៅ​ រាជធានីភ្នំពេញ។
  • យើង​ខ្ញុំ​សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ជា​មុន។

 

​​ចំណាំ៖ កីឡាករណា​​ដែលបាន​​​ជាប់​​ប្រចាំ​តំបន់​រួចហើយ​មិន​មាន​សិទ្ធ​ទៅ​ប្រ​កួត​នៅ​តំបន់​ផ្សេងបាន​ទេ។ ប្រសិន​បើ​​ក្រុម​ការងារ​យើង​ចាប់បាន​នោះ​កីឡាករ​រូប​នោះ​នឹង​ត្រូវ​ដក​ចេញ​ពីការ​ប្រកួត​​ NET 2019តែម្ដង រីឯក្រុម​ដែលអនុញ្ញាត​អោយ​កីឡាករ​ដែល​ជាប់ហើយ​មកចូល​ជា​សមាជិក​ក្រុមនោះយើងនឹង​ដក​សិទ្ធ​​ប្រកួត​ប្រចាំតំបន់​នោះចេញ។

 

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168

 

 

 

 

GM ZADY