ព្រឹត្តិការណ៍ដ៏កក្រើក និងអស្ចារ្យប្រចាំឆ្នាំ បានត្រលប់មកវិញ ម្តងទៀតហើយ។នៅក្នុងឆ្នាំ២០១៣នេះ Sabay បានផ្តល់ ឪកាសឲ្យជើងខ្លាំងក្នុងរាជធានីភ្នំពេញ មកបញ្ចេញថ្វីដៃលើសមរភូមិអនឡាញ គ្មានដែនកំណត់។ ដូច្នេះនៅចាំដល់ពេលណាទៀត ចូលរួមជាមួយព្រឹត្តិការណ៍ដ៏ធំ និងអស្ចារ្យរបស់ Sabay ឥឡូវនេះ!
កាលបរិច្ឆេទ និងទីកន្លែង
- វគ្គជំរុះជុំទី១ នៅថ្ងៃទី០៩-១០ ខែកញ្ញា ឆ្នាំ២០១៣ នៅ King Power Internet ខេត្តបាត់ដំបង
- វគ្គ៨ក្រុមចុងក្រោយ និងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៤និង១៥ខែកញ្ញា ឆ្នាំ ២០១៣ នៅផ្សារទំនើបបូរីថ្មី ខេត្តបាត់ដំបង
របៀបចុះឈ្មោះ
ចុចទីនេះដើម្បីមើលរបៀបចុះឈ្មោះ!
លក្ខខ័ណ្ឌ
ការកំណត់ក្នុងប្រកួត
- ប្រភេទវគ្គ:បន្ទុះគ្រាប់បែក
- ផែនទី: Dragon World, Huangpu Terminal, Frontier City, Nile Delta និង Sea-Maid Town.
- ការកំណត់: ចំនួនអ្នកប្រកួត =១០, កំរិតជុំ=៥ និង ៩; សព្វាវុធ=តាមការកំណត់
- ការកំណត់ពិន្ទុក្នុងការប្រកួត៣:០ or ៣:១ អ្នកឈ្នះទទួលបាន ៣ពិន្ទុ, អ្នកចាញ់ទទួលបាន ០ពិន្ទុ៣:២ អ្នកឈ្នះទទួលបាន ២ពិន្ទុ, អ្នកចាញ់ទទួលបាន ១ពិន្ទុ
ការប្រកួតប្រជែង
- ការប្រកួតជុំទីមួយ៖ ក្រុមដែលបោះកាក់ឈ្នះមានសិទ្ធជ្រើសរើសពណ៌(ខៀវឬក្រហម) និងអាច Ban Map បានទៀតផង ហើយអ្នកចាញ់អាចរើសកន្លែងអង្គុយប្រកួត។
- សម្រាប់ការប្រកួតជំរុះតាមហាងអ៊ីនធើណេត៖ក្រុមដែលបោះកាក់ឈ្នះនឹងអាចធ្វើប្រកួតតាមពណ៌ដែលខ្លួនបានជ្រើសរើសរហូតដល់បញ្ចប់កំរិតជុំ។
សព្វាវុធដែលត្រូវប្រើ
- Main Weapon: Platinum AK47(Assault Rifle), Shadow FN2000, Silver M4A1(Assault Rifle), Wilderness G36(Assault Rife) and Silver AN94(Assault Rifle).
- Sniper: Green Soul Type 85, Pink M14A1, Doomsday 88 and Camouflage AWP.
- Sub Gun & ShotGun: Tiger Elite MP5, Silver Moon UMP45(Micro Punch) and Frost Explosions(Shotgun).
- Hand Gun: Bronze Eagle(Pistol), Poison 54(Pistol), Hot Blood M500 (Revolver) and Accurate Aiming Eagle,.
- Grenade: Wood Handle Grenades, Type 82, CTS(Lightning Bomb), and M18(Fog Grenade).
- Card: Protect Card LV1, Grenade Pack LV2, Low-Key Magnificence, Dance Card(Free dance, Disco dance, No Body dance, Nation dance, Samba dance and Gangnam Style).
ច្បាប់នៃការប្រកួត
- មានចេតនា ប្រើប្រាស់កំហុសផែនទី(Map Bug)នឹងត្រូវបានព្រមានលើកទី1 និងលើកទី2នឹងត្រូវបានបណ្តេញចេញពីការប្រកួត។ប្រសិនបើមានកំហុសបង្ហាញក្នុងផែនទី និងមិនអាចបន្តការប្រកួតនៅជុំបន្ត ការប្រកួតនៅតែបន្តដោយមិនចាប់ផ្តើមឡើងវិញ។
- ប្រសិនបើ Players ទាំងអស់មិនអាចបញ្ចប់ដោយសារតែហេតុផលដោយអចេតនា និងមិនបានរំពឹងទុក ដូចជា Server ឈប់ដំនើរការឬគាំង ពិន្ទុជុំនោះនឹងត្រូវបានបោះបង់និងពិន្ទុមិនត្រូវបានគណនានៅជុំនោះទេ ការប្រកួតនឹងចាប់ផ្តើមឡើងវិញ។
- ក្នុងអំឡុងពេលនៃការប្រកួត ប្រសិនបើ Player មានបញ្ហា(ស្ថានភាពកាយសម្បទា) មិនអាចបន្តការប្រកួត អ្នករៀបចំនឹងមិនទទួលខុសត្រូវទេ។ សមាជិក ២ក្នុងចំណោម ៥ អវត្តមានពីការប្រកួត សមាជិកក្រុមអាចពិចារណាបោះបង់ចោលការប្រកួត ឬបន្ត។
- Hacks, Bugs, និងThird Party Tools ត្រូវបានគេហាមឃាត់ ហើយ Players អាចនាំមកនូវ Mouse និង Keyboard ផ្ទាល់ខ្លួនរបស់ពួកគេ។
- ក្នុងអំឡុងពេលនៃការប្រកួត អាជ្ញាកណ្តាលនឹងត្រូវទទួលខុសត្រូវក្នុង ការត្រួតពិនិត្យ ការថតនិងការថតរូបអេក្រង់។
- សមាជិកក្រុមនឹងត្រូវបានដកសិទ្ធិដោយការព្រមានពីរដង។ឧទាហរណ៍ៈ ក្រុមA VS ក្រុមB ហើយក្រុមA ប្រើប្រាស់Bug, ក្រុមA នឹងត្រូវបានព្រមានជាលើកទី1 សម្រាប់ក្រុមទាំងមូល ហើយបើសមាជិកម្នាក់នៅក្នុងក្រុមA ដែលនៅតែប្រើBug ម្តងទៀត (ប្រើប្រាស់Bug 2ដង) ជាមួយនិងក្រុមB ដែលក្រុមB នឹងឈ្នះដោយស្វ័យប្រវត្តិនក្នុងជុំនេះ។ ប្រសិនបើក្រុមA បន្តប្រើប្រាស់Bug ជាមួយក្រុមផ្សាងទៀតដែលនៅក្បែរក្រុមB ក្នុងជុំបន្ត។ ក្រុមAនឹងដកសិទ្ធិសម្រាប់១ការប្រកួតទាំងមូល។
- ការសំរេចចិត្តទាំងអស់ដែលបានបង្កើតដោយអ្នករៀបចំគឺនៅចុងក្រោយ។វិន័យនិងបទប្បញ្ញត្តិគឺជាប្រធានបទប្រសិនបើត្រូវផ្លាស់ប្តូរដោយអ្នករៀបចំនឹងជូនដំណឹងដល់បណ្តាប្រទេសដទៃទៀតដែលចូលរួមក្នុងយ៉ាងហោចណាស់មួយខែមុនពេលការប្រកួតនេះចាប់ផ្តើម។
អំឡុងពេលនៃការប្រកួត
- ជុំទី១ នៃការចាប់ផ្តើមហ្គេម ប្រសិនបើផ្តាច់ឬគាំង ចាប់ផ្តើមការប្រកួតឡើងវិញ។
- នៅក្នុងករណីនៃការប្រកួតដែលត្រូវបានរំខានដោយ ដាច់ចរន្តអគ្គីសនី,កុំព្យូទ័រគាំង,restart ឬដាច់អ៊ីធឺណិត ការលេងហ្គេមនេះនៅតែបន្តហើយ Playersត្រូវតែចូលលេងម្តងទៀតមុនពេល 2 នាទី។
- ប្រសិនបើPlayer (រស់រានមានជីវិត)មិនអាចចូលលេងម្តងទៀតនៅក្នុងពេលកំនត់ អាជ្ញាកណ្តាលនឹងត្រូវបានកត់ត្រាពិន្ទុបច្ចុប្បន្ននិងបន្តជាមួយនឹងពិន្ទុបច្ចុប្បន្ននៅពេលដែលPlayers អាចចូលលេងម្តងទៀត។
- ក្នុងអំឡុងពេលនៃការប្រកួត ប្រសិនបើHardwareដែលបានរៀបចំមានបញ្ហា មិនអាចបន្តការប្រកួតនេះ Players ត្រូវជូនដំណឹងទៅបុគ្គលិកអាជ្ញាកណ្តាលដើម្បីបញ្ឈប់ការប្រកួត។
- នៅក្នុងករណីនៃការប្រកួតដែលត្រូវបានរំខានដោយ ដាច់ចរន្តអគ្គីសនី,កុំព្យូទ័រគាំង,Restart ឬដាច់អ៊ីធឺណិត នាំឱ្យមានការបញ្ចប់ Player មួយឬច្រើនរូបក្នុងមួយក្រុម(Player រស់រានមានជីវិត) ការប្រកួតនឹងត្រូវចាប់ផ្តើមឡើងវិញ។ហើយពន្ទុមុននឹងត្រូវបានកត់ត្រា។ឧទាហរណ៍ៈ A ទទួលបាន 2, B ទទួលបាន 1. ចាប់ផ្តើមជុំថ្មីហើយមានការរំខានដោយ ដាច់ចរន្តអគ្គីសនី,កុំព្យូទ័រគាំង,Restart ឬដាច់អ៊ីធឺណិត បន្ទាប់មកចាប់ផ្តើមពិន្ទុពី A 2, B 1។
រង្វាន់សម្រាប់ក្រុមប្រកួត
- ជើងឯកសម្រាប់៖ ២,០០០$
- ជើងឯករង៖ ១,០០០$
សំគាល់៖
- ក្រុមខ្លាំងទាំងពីរ នឹងទទួលបាននូវថ្លៃធ្វើដំណើរ,ស្នាក់នៅ,ហូបចុក ហើយនិងមានឈ្មោះក្នុង១៦ក្រុមចុងក្រោយដែលនឹងប្រកួតនៅទីក្រុងភ្នំពេញ។
- ក្រុម និងសមាជិកដែលទទួលបានជ័យលាភីមិនអាចចុះឈ្មោះប្រកួតជម្រុះនៅបណ្តាខេត្តក្រុងនានាបានទៀតឡើយ។ ប្រសិនបើមាននឹងចាត់ទុកជាមោឃៈសម្រាប់ក្រុមទាំងមូល។
ប្រសិនបើលោកអ្នកមានចម្ងល់ដែលទាក់ទងនឹងការប្រកួត សូមទំនាក់ទំនងមកកាន់យើងខ្ញុំ: ០២៣ ២២ ៨០០០ រៀងរាល់ម៉ោងធ្វើការ! Sabay សូមរក្សាសិទ្ធក្នុងការកែប្រែដោយមិនចាំបាច់ជូនដំណឹងជាមុន។
AK Team
CTRL + Q to Enable/Disable GoPhoto.it