NYC-AK Online (Khmer)

March 12, 2013

ព្រឹត្តិការណ៍ដ៍កក្រើក និងអស្ចារ្យប្រចាំឆ្នាំ បានត្រលប់មកវិញ ម្តងទៀតហើយ។នៅក្នុងឆ្នាំ២០១៣នេះ Sabay បានផ្តល់ ឪកាសឲ្យជើងខ្លាំងក្នុងរាជធានីភ្នំពេញ មកបញ្ចេញថ្វី​ដៃលើ​សមរភូមិអនឡាញ គ្មានដែនកំណត់។ ដូច្នេះនៅចាំដល់ពេលណាទៀត ចូលរួមជាមួយព្រឹត្តិការណ៍ដ៏ធំ និងអស្ចារ្យរបស់ Sabay ឥឡូវនេះ!

តារាងនៃការប្រកួត

កាល​បរិច្ឆេទ និង​ទី​កន្លែង

ការចុះឈ្មោះនិងចាប់ផ្តើមពីថ្ងៃ ទី១៥ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៣ ដោយធ្វើ ការចុះឈ្មោះលើគេហៈទំព័រ MYSABAY.COM​​ ហើយការប្រកួត ចាប់ផ្តើមឡើងនៅថ្ងៃច័ន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៣។ ចំនែកឯការចាប់ ឈ្មោះប្រកួតគឺនៅថ្ងៃសៅរ៍ ទី២០ ខែមេសា​ វេលាម៉ោង ៩ព្រឹក នៅក្រុមហ៊ុនសប្បាយ ដោយ ប្រធានក្រុមតំណាង ឲ្យ ក្រុមនីមួយៗ ធ្វើ ការចាប់ឈ្មោះក្រុមប្រកួតតាម ពេលវេលាកំណត់។

  • វគ្គជំរុះជុំទីមួយ យក ១៦ ក្រុមក្នុងចំណោម ៣២​ ក្រុមនៅ Enter Cyber Cafe (ផ្លូវ​មុន្នី​វង្ស)។
  • វគ្គជំរុះជុំទីមួយ យក ៨ ក្រុមក្នុងចំណោម ១៦ក្រុមនៅ Enter Cyber Cafe (ផ្លូវ​មុន្នី​វង្ស)។
  • វគ្គជំរុះជុំទីមួយ យក ៤ក្រុមក្នុងចំណោម ៨ក្រុមនៅ Enter Cyber Cafe (ផ្លូវ​មុន្នី​វង្ស)។
  • វគ្គជំរុះពាក់កណ្តាលយក ២ ក្រុមក្នុងចំណោម ៤ ក្រុមនៅ​មហោស្រប ចេនឡា
  • វគ្គផ្តាច់ព្រ័ត្តយក ម្ចាស់ជើងឯកនិងជើងឯករងនៅមហោស្រប ចេនឡា

ការកំណត់ក្នុងពេលប្រកួត

  • ប្រភេទវគ្គ: បន្ទុះគ្រាប់បែក
  • ផែនទី: Dragon World, Frontier City, Huangpu Terminal, SenKaxi Chathedral និង Nile Delta
  • ការកំណត់: ចំនួនអ្នកប្រកួត =១០, កំរិតជុំ=៥;  សព្វាវុធ=តាមការកំណត់

ការប្រកួតប្រជែង

ការប្រកួតមានបីជុំនិង

  • ការប្រកួតជុំទីមួយ៖ ក្រុមដែល​បោះ​កាក់ឈ្នះមាន​សិទ្ធ​ជ្រើស​រើស​ពណ៌(ខៀវឬក្រហម) និងអាច Ban Map​ បានទៀតផង។
  • ការប្រកួតជុំទីពីរ៖ ក្រុមឈ្នះនិងក្រុមចាញ់ និងធ្វើការផ្លាស់ប្តូរពណ៌គ្នា
  • ការប្រកួតជុំទីបី៖​ នៅ​ក្នុង​ការ​ប្រកួត​ទាំង​ពីរ​លើក​ ប្រសិន​បើ​ពិន្ទុ​របស់​ក្រុម​ទាំងពីរ​​ស្មើ​គ្នា​ នោះ​នឹង​មួយ​ប្រកួត​ទៀត​ ដោយ​ប្រើ​វិធី​បោះ​កាក់​ជ្រើស​រើស​ពណ៌(ខៀវឬក្រហម)។ ក្នុងការប្រកួតចុងក្រោយនេះ​ មានតែបីពិន្ទុ​ប៉ុណ្ណោះ ប្រសិនបើក្រុមណាមួយទទួលបានពីពិន្ទុ​មុននោះនឹងទទួលជ័យជំនះ ដោយ​ក្នុង​មួយ​ពិន្ទុ​ប្ដូរ​ពណ៌​ម្តង។

សព្វាវុធដែលត្រូវប្រើ

  • Main Weapon: Platinum AK47(Assault Rifle), Shadow FN2000, Silver M4A1(Assault Rifle), Wilderness G36(Assault Rife) and Silver AN94(Assault Rifle).

  • Sniper: Green Soul Type 85, Pink M14A1, Doomsday 88 and Camouflage AWP.

  • Sub Gun & ShotGun: Tiger Elite MP5, Silver Moon UMP45(Micro Punch) and Frost Explosions(Shotgun).

  • Hand Gun: Bronze Eagle(Pistol), Poison 54(Pistol), Hot Blood M500 (Revolver) and Accurate Aiming Eagle,.

  • Grenade: Wood Handle Grenades, Type 82, CTS(Lightning Bomb), and M18(Fog Grenade).

  • Melee Weapon: Free.
  • Card: Protect Card LV1, Grenade Pack LV2, Low-Key Magnificence, Dance Card(Free dance, Thomas dance, Disco dance, No Body dance, Nation dance, Samba dance and Gangnam Style).

 

ច្បាប់នៃការប្រកួត

  • ក្រុមចុះឈ្មោះប្រកួតទាំងអស់ត្រូវតែឲ្យសមាជិកក្រុមធ្វើការ Accept send request ពីប្រធានក្រុម ដើម្បីឲ្យក្រុមរបស់​ខ្លួនមានឈ្មោះ​ពេញសិទ្ធិ​ក្នុងការចូលរួមប្រកួត។ប្រសិនបើក្រុមទាំងឡាយណាដែលមិនមាន​ឈ្មោះ​ពេញសិទ្ធិ​ក្នុង​ការ​ចូលរួមប្រកួត ក្រុមហ៊ុន​និងមិន Refund SabayCoin ជូនវិញឡើយ។
  • អ្នកប្រកួតទាំងអស់មិនអនុញ្ញាតឲ្យនិយាយទៅកាន់សមាជិកដែលនៅក្រុមដ៍ទៃនោះទេ។
  • អ្នកប្រកួតទាំងអស់ត្រូវរង់ចាំនៅកន្លែកអង្គុយរបស់ខ្លួននឹងមិនអនុញ្ញាតឲ្យជួយសមាជិកក្នុងក្រុមឡើយ​ (ខណៈដែលខ្លួនត្រូវចាប់ពិន័យ)។
  • មានតែប្រធានក្រុមប៉ុណ្ណោះ ដែលអាចមានសិទិ្ធ Chat ទៅកាន់សមាជិកក្នុងក្រុម។
  • ក្នុងការប្រកួតប្រសិនជាមានបញ្ហារអាក់រអួលផ្នែកបច្ចេកទេស (ដាច់ចរន្តអគ្គិសនី, កំព្យួទ័រជាប់គាំង,​ restart computer, Disconnect)​ ការប្រកួតនៅតែបន្ត ហើយអ្នកប្រកួតដែលមានបញ្ហា ត្រូវចូលទៅការប្រកួតក្នុង រយៈពេល​ ២នាទី។
  • ប្រសិនបើអ្នកប្រកួតទាំងអស់មិនអាចចូលប្រកួតវិញបានទេ​ គណៈកម្មនឹងធ្វើការគត់ត្រាពិន្ទុដែលនៅសល់ ហើយពិន្ទុដែលនៅសល់នោះ និងរាប់បន្តនៅពេលការប្រកួតចាប់ផ្តើមឡើងវិញ។
  • ប្រសិនបើអ្នកប្រកួតទាំងឡាយមិនអាចបន្តការប្រកួត ដោយសារបញ្ហាអចេតនាដូចជា Server មិនដំណើរការ ចាប់​ផ្តើម​ការ​ប្រកួត​សារ​ជាថ្មី ពិន្ទុនឹងមិនត្រូវបានរាប់ក្នុងការប្រកួតនោះទេ។
  • អំឡុង​ពេល​ប្រកួត ប្រសិន​បើ​អ្នក​ប្រកួត​មានបញ្ហាសុខភាព​ ហើយ​មិន​អាច​បន្ត​ការ​ប្រកួត​បាន ដូច្នេះ​ការ​ប្រកួត​នឹង​បន្ត​ជាមួយ​នឹង​សមាជិក​ដែល​នៅ​សល់។
  • ចំពោះអ្នកប្រកួតណាដែលប្រើប្រាស់” ចំនុចអសកម្ម ” ដែលមាននៅក្នុងផែនទី​និងត្រូវព្រមានជាលើកទីមួយ តែប្រសិន បើមានលើក ទីពីរនោះនិងត្រូវដកសិទ្ធិពីការប្រកួត​
  • អ្នកប្រកួតទាំងអស់អាចនាំយក Mouse ឬក៍ Keyboard​ របស់ខ្លួនបានដែរ។

រង្វាន់សម្រាប់ក្រុមប្រកួត

  • ជើងឯក NYC:​ ៣០០០ដុល្លា​ និង​ ២០០០០ Sabay Coin
  • រង្វាន់លេខ២: ២០០០ដុល្លា​ និង​ ២០០០០ Sabay Coin
  • រង្វាន់លេខ៣: ១០០០ដុល្លា​ និង​ ២០០០០ Sabay Coin
  • រង្វាន់លេខ៤: ២០០០០ Sabay Coin

សំគាល់៖ រាល់ Sabay Coin នឹងត្រូវធ្វើការដាក់បញ្ចូលទៅក្នុងគណនីដែលអ្នកប្រកួតឈ្នះបានចុះឈ្មោះ។

ប្រសិនបើលោកអ្នកមានចម្ងល់ដែលទាក់ទងនឹងការប្រកួត សូមទំនាក់ទំនងមកកាន់យើងខ្ញុំ: 023​ 22 8000 រាល់ម៉ោងធ្វើការ!

AK Team

CTRL + Q to Enable/Disable GoPhoto.it