

AK Online គឺជាសេវាកម្សាន្ដ Online មួយប្រភេទដែលតម្រូវអោយអ្នកកម្សាន្ដទាំងអស់ត្រូវតែមាន mysabay account, AK account និង AK client ទើបអាចចូលកម្សាន្ដបាន។ ខាងក្រោមនេះគឺជារបៀបចុះឈ្មោះបង្កើតគណនីនៅក្នុង Mysabay របស់ AK Online:
សម្រាប់អ្នកដែលមិនទាន់មាន mysabay account :
- ចូលទៅវេបសាយ mysabay.com រួចជ្រើសរើសភាសា

- សូមជ្រើសរើសយកពាក្យ “បង្កើតគណនីថ្មី” បន្ទាប់មកសូមបំពេញនូវប្រអប់បីខាងក្រោមដែលមានដូចជា៖ ឈ្មោះអ្នកប្រើប្រាស់ លេខសម្ងាត់ និងបញ្ជាក់លេខសម្ងាត់ថ្មីរបស់អ្នក រួចប៊ូតុង “ចុះឈ្មោះ”។ រួចអ្នកនឹងឃើញដូចរូបខាងក្រោម។


- សូមចុចលើពាក្យ “គ្រប់គ្រងហ្គេម” ដែលនៅខាងស្តាំដៃ បន្ទាប់មកអ្នកនឹងឃើញហ្គេមជាប្រភេទដូចជា៖ JX2, FS2, AK2……….សូមចុចលើប៊ូតុង “ថ្មី” ដែលមាននៅលើហ្គេមនីមួយៗ ដើម្បីបង្កើតគណនីរបស់ហ្គេម។

- សូមបំពេញនូវពត៌មានខាងក្រោមដូចជា៖ ឈ្មោះ Game Login, លេខសម្ងាត់ Game Login, និង បញ្ជាក់លេខសម្ងាត់ថ្មីរបស់អ្នក

- នោះអ្នកនឹងបានគណនី Mysaby និងគណនីហ្គេមថ្មីមួយ(បញ្ជាក់៖ គណនី Mysaby មួយអាចមានគណនីហ្គេមច្រើន)


- សូមធ្វើការជ្រើសរើស ភេទ ឈ្មោះ និងអាសយដ្ឋាន របស់តួអង្គ រួចចុចប៊ូតុងបង្កើតតួអង្គ “Create Character”។

- បន្ទាប់មកសូមជ្រើសរើស Serverដើម្បីចូលលេង អោយសមស្របទៅតាមកម្រិត Level តួអង្គរបស់អ្នក

- ចូលទៅដល់ Lobby អ្នកនឹងបានឃើញ Room ជាច្រើនដែលមានបែងចែកតាម វគ្គ ផែនទី ចំនួនអ្នកកម្សាន្ត និង ស្ថានភាពនៃហ្គេម រួចអ្នកអាចចូលទៅកាន់ Room ណាមួយដែលអ្នកចង់លេង។

- ខាងក្រោមជាសម្ភារៈ Free សម្រាប់តួអង្គថ្មី

