ការប្រកួតអស្ចារ្យ NET 2019 បានមកដល់ហើយ!!!

September 25, 2019

ការប្រកួតលើវិញ្ញាសារ All Star ទើបបានបញ្ចប់ថ្មីៗនេះ ដោយឥឡូវនេះការប្រកួត NET 2019 ក៏ជិតមកដល់ ដែលវាជាការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិ (​National E-sports Tournament ២០១៩) ។ ដែលឆ្នាំនេះមិនដូចឆ្នាំមុនៗឡើយ ដោយឃើញថាក្រុមកីឡាករអេឡិចត្រូនិក AK2 កំពុងតែរងចាំយ៉ាងអន្ទះសារក្នុងការត្រៀមខ្លួនបង្ហាញពីសមត្ថភាព និងយុទ្ធសាស្ត្រ ដើម្បីដណ្តើមយកជើង​ឯកថ្នាក់ជាតិកីឡាអេឡិចត្រូនិកកម្ពុជា NET 2019  នេះជាឱកាសសម្រាប់កីឡាករមកពី ២៥ខេត្តក្រុង ។

 

វិញ្ញាសារ​ប្រកួត​​ 

ការ​ចុះ​ឈ្មោះ

ឥលូវនេះការចុះ​ឈ្មោះ​ចាប់​ផ្ដើម​ហើយ ចុច​ទី​នេះ​ដើម្បី​ចុះ​ឈ្មោះ ។ នេះជារបៀបចុះឈ្មោះ!
សំគាល់​៖ ការ​ចុះ​ឈ្មោះ​តម្រូវ​ឲ្យ​មាន​សមាជិកយ៉ាងតិចម្នាក់​ជា​អ្នក​រស់​នៅ​ក្នុង​ ខេត្ត​ ឬ​ក្រុង​ដែល​ប្រកួត​ ដោយ Upload រូបភាព​ ប័ណ្ឌសំគាល់​ខ្លួន ឬ​ លិខិតបញ្ចាក់ទីលំនៅ​បច្ចុប្បន្ន ដើម្បី​បញ្ជាក់។

 

  • ​តំបន់​ទី​១​ មាន​ កំពង់​ចាម​, ក្រចេះ, ស្ទឹង​ត្រែង​, រតនៈគិរី និង​មណ្ឌលគិរី​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ១២ ខែតុលា ឆ្នាំ២០១៩) ដោយយកតំបន់ទី១ យកខេត្ត រតនគីរី និង កំពង់ចាម ជាតំបន់ប្រកួតជាគោល
  • តំបន់​ទី​២​ មាន​ ​កំពង់​ធំ​, ព្រះ​វិហារ​, សៀម​រាប​ និង​ឧត្តរមានជ័យ (ប្រកួត​នៅ​ថ្ងៃ​ទី​ ១៩ ខែ​តុលា ឆ្នាំ២០១៩) ដោយយកតំបន់ទី២ យកខេត្ត សៀមរាប ជាតំបន់ប្រកួតជាគោល
  • តំបន់​ទី​៣​ មាន​ កំពង់​ឆ្នាំង, ពោធិ៍សាត់, បាត់​ដំបង,ប៉ៃលិន​ និង​ បន្ទាយ​មាន​ជ័យ​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ២៦ ខែ​តុលា ឆ្នាំ២០១៩) ដោយយកតំបន់ទី៣ យកខេត្ត បាត់ដំបង ជាតំបន់ប្រកួតជាគោល
  • តំបន់​ទី​៤​ មាន​ តាកែវ​, កំពត, ខេត្តព្រះ​សីហនុ, ​កោះ​កុង​ និង​កំពង់​ស្ពឺ (ប្រកួត​នៅ​ថ្ងៃ​ទី​ ០២ ខែវិច្ចកា ឆ្នាំ២០១៩) ដោយយកតំបន់ទី៤ យកខេត្ត តំពត និង ព្រះសីហនុ ជាតំបន់ប្រកួតជាគោល
  • តំបន់​ទី​៥ មាន​រាជធានី​ភ្នំពេញ​, កណ្ដាល, ព្រៃ​វែង​ និង​ស្វាយ​រៀង​ (ប្រកួត​នៅ​ថ្ងៃ​ទី​ ១៦​ ខែវិច្ចកាឆ្នាំ២០១៩) ដោយយកតំបន់ទី៥ យក រាជធានីភ្នំពេញ ជាតំបន់ប្រកួតជាគោល

រង្វាន់​សម្រាប់ការ​ប្រកួត​តាម​ខេត្ត ឬក្រុង​​៖ អ្នក​ឈ្នះ​តំណាង​ខេត្ត​និមួយ​ៗ​និង​ទទួល​បាន​ AK2 Item រយៈពេល​ ៣០​ថ្ងៃ

រង្វាន់​សម្រាប់​ការ​ប្រកួត​​តាម​តំបន់៖

  • ជើង​ឯក​ទទួល​បាន 1000$ + 20,000 Sabay gold
  • ជើង​ឯក​រងទទួល​បាន​ 500$ + 20,000 Sabay gold

រង្វាន់​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ

  • ជើង​ឯក​ទទួល​បាន​  2000$ + 40,000 Sabay gold
  • ជើង​ឯក​រង​ទទួល​បាន​ 1000$+ 40,000 Sabay gold
  • ជើង​ឯក​លេខ​ ៣​ ទទួល​បាន​ 40,000 Sabay gold

ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ

  • ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នឹង​ធ្វើ​ឡើង នៅ​រាជធានីភ្នំពេញ ដោយ​មាន​ 12ក្រុមសម្រាប់​វិញ្ញាសារ​ AK2 (Bomb Mode) ដោយ​ក្រុម​ទាំង​នេះ​បាន​មក​ពី​ការ​ជម្រុះ​តាម​ 5តំបន់​ខាង​លើ​ដើម្បី​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ស្វែង​រក​ជើង​ខ្លាំង​ថ្នាក់​ជាតិ​​2019

 

 សំគាល់៖

  • ក្រុម​ដែល​ជាប់​ជ័យជំនះ​ប្រចាំ​តំបន់​នឹង​ទទួល​បាន​ការ​ធ្វើដំណើរ​ ស្នាក់នៅ និង​ម្ហូបអាហារ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រនៅ​ទី​ក្រុង​ភ្នំពេញ ដែល​មាន​ទី​តាំង​នៅ​ រាជធានីភ្នំពេញ។
  • យើង​ខ្ញុំ​សូម​រក្សា​សិទ្ធិ​ក្នុង​ការ​កែ​ប្រែ​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ជា​មុន។

 

​​ចំណាំ៖ កីឡាករណា​​ដែលបាន​​​ជាប់​​ប្រចាំ​តំបន់​រួចហើយ​មិន​មាន​សិទ្ធ​ទៅ​ប្រ​កួត​នៅ​តំបន់​ផ្សេងបាន​ទេ។ ប្រសិន​បើ​​ក្រុម​ការងារ​យើង​ចាប់បាន​នោះ​កីឡាករ​រូប​នោះ​នឹង​ត្រូវ​ដក​ចេញ​ពីការ​ប្រកួត​​ NET 2019តែម្ដង រីឯក្រុម​ដែលអនុញ្ញាត​អោយ​កីឡាករ​ដែល​ជាប់ហើយ​មកចូល​ជា​សមាជិក​ក្រុមនោះយើងនឹង​ដក​សិទ្ធ​​ប្រកួត​ប្រចាំតំបន់​នោះចេញ។

យើង​ខ្ញុំ​សូម​រក្សា​សិទ្ធ​កែ​ប្រែ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​មុន

 

សម្រាប់​ព័ត៌មាន​បន្ថែម​ 015 364 168 / 015 294 168