ខ្លាកំណាចទិសឦសាន​ (2 ក្រុម)

September 18, 2015

+ ការណែនាំ

 • ក្នុង​តំបន់​នេះ​នឹងត្រូវធ្វើការប្រកួតជំរុះតាមបណ្តាខេត្តជាសមាជិកដើម្បីស្វែងរកក្រុមខ្លាំងប្រចាំខេត្តនីមួយៗ ទៅធ្វើការប្រកួតផ្តាច់ព្រាត់នៅឯទីរួមខេត្តរតៈគិរីដើម្បីស្វែងរក ២ក្រុមខ្លាំង​តំណាង​ឲ្យ​តំបន់ខ្លាកំណាចទិស​ឦសានទៅ​កាន់​ CCC ២០១៥ FINAL ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​​​ថ្ងៃ​ទី​ ១២ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទី​រួម​ខេត្ត​កំពត ក្នុង​ពិធីបុណ្យ​សមុទ្រ។

+ខេត្តជាសមាជិក៖

 • ខេត្តរតនៈគិរី       ៤ក្រុម
 • ខេត្ត​ស្ទឹងត្រែង    ១​ក្រុម
 • ខេត្ត​ក្រចេះ         ២ក្រុម
 • ខេត្ត​មណ្ឌលគិរី  ១ក្រុម

+ការ​ចុះឈ្មោះ​ចុះ​ឈ្មោះ​ពីឥឡូវ​នេះ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​តុលា​ ឆ្នាំ​២០១៥​!ក្រុម​ដែល​ចុះ​ឈ្មោះ​តម្រូវ​ឲ្យ​មាន​​Account AK ចាប់ពី Level ៥០ ឡើង​ទៅ

+ពេល​វេលា​នៃ​ការ​ប្រកួត

 • ការ​ប្រកួតប្រចាំ​​ខេត្ត​៖
  • ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគិរី​ និងខេត្តរតនៈគិរី ​​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៣០ ខែ​តុលា​ ឆ្នាំ​២០១៥ ដំណាល​គ្នា​​
  • ការ​ប្រកួតជ្រើស​រើស​ជើង​ឯកប្រចាំ​​តំបន់​៖
   • នៅ​ថ្ងៃ​សៅរ៍ ទី៣១ ខែតុលា​ ឆ្នាំ​ ២០១៥  (យក​ក្រុម​ខ្លាំង​២​ក្រុម​ ដោយ​ពុំ​ទាន់​ប្រកួត​យក​លេខ១ និង​លេខ២) ជា​ប្រកួត​តាម​បែប​ Online Competition

 

+ ​  លក្ខខ័ណ្ឌ​នៃ​ការ​ប្រកួត

+ចំនួន​ក្រុម​ដែល​ក្រុម​ខ្លាំង​ក្នុង​តំបន់៖ យក​២​ក្រុម​ ដោយ​ក្រុម​ទាំង​២​នេះ​ នឹង​ទៅ​ប្រកួតជ្រើស​រើស​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​នៅ​ CCC ២០១៤ FINAL ដើម្បី​យក​​​លេខ​១ និង​លេខ​២

–   រង្វាន់​សរុបសម្រាប់​ការ​ប្រកួត​ប្រចាំ​តំបន់:

 • ក្រុម​ខ្លាំង​លេខ​១ ទទួល​បាន​ ១,០០០$ + ២០,០០០ SG
 • ក្រុម​ខ្លាំង​លេខ​២ ទទួល​បាន​    ៥០០$ + ២០,០០០ SG

សំគាល់​:

 • ២ក្រុម​ដែល​ឈ្នះ​ខ្លាកំណាច​ទិសឦសាននឹង​ទទួល​បាន​ការ​ស្នាក់​នៅ អាហារ​ និង​ការ​ធ្វើដំណើរ​ នៅ​ពេល​ប្រកួត​ CCC FINAL ២០១៥
 • ៨ក្រុម​ដែលចូល​រូម​ប្រកួត​ធំ​ប្រចាំ​តំបន់នឹង​ទទួល​បាន​ AK2 Item set (៣០ថ្ងៃ)។
 • ប្រសិន​បើ​ក្រុម​ណា​មួយ​ដែល​ឈ្នះ​តាម​ខេត្ត​ហើយ​ពុំ​បាន​ចូល​រួម​ប្រកួត​ប្រចាំ​តំបន់​នឹង​ត្រូវ​ជំនួស​ដោយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់បន្ទាប់​
 • សប្បាយរក្សាសិទ្ធិក្នុងការកែប្រែដោយមិនចាំបាច់ជម្រាបជាមុន។

AK Team