រាជសីហ៍ទិសឧត្ដរ (3ក្រុម)

September 18, 2015

+ ការណែនាំ

  • ក្នុង​តំបន់​នេះ​នឹងត្រូវធ្វើការប្រកួតជម្រុះតាមបណ្តាខេត្តជាសមាជិកដើម្បីស្វែងរកក្រុមខ្លាំងប្រចាំខេត្តនីមួយៗ ទៅធ្វើការប្រកួតផ្តាច់ព្រាតនៅឯទីរួមខេត្តសៀមរាបដើម្បីស្វែងរក ៣ក្រុមខ្លាំង​តំណាង​ឲ្យ​តំបន់រាជសីហ៍ទិសឧត្តរទៅ​កាន់​ CCC ២០១៥ FINAL ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​​​ថ្ងៃ​ទី​ ១២ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទី​រួម​ខេត្ត​កំពត ក្នុង​ពិធីបុណ្យ​សមុទ្រ។

+ខេត្តជាសមាជិក៖

  • ខេត្តសៀមរាប       ៤ក្រុម
  • ខេត្ត​កំពង់ធំ            ២​ក្រុម
  • ខេត្ត​ព្រះវិហារ        ១ក្រុម
  • ខេត្ត​ឧត្ដមានជ័យ   ១ក្រុម

+ការ​ចុះឈ្មោះ​ :ចុះ​ឈ្មោះ​ពីឥឡូវ​នេះ រហូត​ដល់​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៥​! ក្រុម​ដែល​ចុះ​ឈ្មោះ​តម្រូវ​ឲ្យ​មាន​​Account AK ចាប់ពី Level ៥០ ឡើង​ទៅ

 

+ពេល​វេលា​នៃ​ការ​ប្រកួត

  • ការ​ប្រកួតប្រចាំ​​ខេត្ត​៖
    • ខេត្ត​កំពង់ធំ ខេត្ត​ព្រះវិហារ ខេត្ត​ឧត្ដមានជ័យ​ និងខេត្តសៀមរាប ​​​ថ្ងៃពុធ ​ទី៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ 
  • ការ​ប្រកួតជ្រើស​រើស​ជើង​ឯកប្រចាំ​​តំបន់​៖
    • នៅ​ថ្ងៃ​សៅរិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ​ ២០១៥ (យក​ក្រុម​ខ្លាំង​៣​ក្រុម​ ដោយ​ក្រុម​ឈ្នះ​២ក្រុម​ ពុំ​ទាន់​ប្រកួត​យក​លេខ១ និង​លេខ២)ជា​ប្រកួត​តាម​បែប Online Competition

 

+ ​  លក្ខខ័ណ្ឌ​នៃ​ការ​ប្រកួត

+ចំនួន​ក្រុម​ដែល​ឈ្នះ៖ យក៣​ក្រុម​ ដោយ​ក្រុម​ទាំង​២​នេះ​ នឹង​ទៅ​ប្រកួតជ្រើស​រើស​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​នៅខេត្ត​កំពត (ទិវាបុណ្យសមុទ្រ) ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥​ CCC ២០១៤ FINAL ដើម្បី​យក​​​លេខ​១ និង​លេខ​២

–   រង្វាន់​សរុបសម្រាប់​ការ​ប្រកួត​ប្រចាំ​តំបន់:

  • ក្រុម​ខ្លាំង​លេខ​១ ទទួល​បាន​ ១,០០០$ + ២០,០០០ SG
  • ក្រុម​ខ្លាំង​លេខ​២ ទទួល​បាន​    ៥០០$ + ២០,០០០ SG
  • ក្រុម​ខ្លាំង​លេខ​៣ ទទួល​បាន​ការ​ចូល​រួម​ប្រកួត​នៅ​ CCC ២០១៥ FINAL

សំគាល់​:

  • ៣ក្រុម​ដែល​ឈ្នះ​រាជសីហ៍ទិស​ឧត្តរនឹង​ទទួល​បាន​ការ​ស្នាក់​នៅ អាហារ​ និង​ការ​ធ្វើដំណើរ​ នៅ​ពេល​ប្រកួត​ CCC FINAL ២០១៥
  • ៨ក្រុម​ដែលចូល​រូម​ប្រកួត​ធំ​ប្រចាំ​តំបន់នឹង​ទទួល​បាន​ AK2 Item set (៣០ថ្ងៃ).
  • ប្រសិន​បើ​ក្រុម​ណា​មួយ​ដែល​ឈ្នះ​តាម​ខេត្ត​ហើយ​ពុំ​បាន​ចូល​រួម​ប្រកួត​ប្រចាំ​តំបន់​នឹង​ត្រូវ​ជំនួស​ដោយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់បន្ទាប់​
  • Sabayរក្សាសិទ្ធិក្នុងការកែប្រែដោយមិនចាំបាច់ជម្រាបជាមុន។

AK Team