ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​ខ្លាំង​និង​ក្រុម​ខ្លាំង​ឆ្លង​ប្រទេស​ក្នុង​ កម្មវិធី AK World Championship នៅ​ប្រទេស​ម៉ាឡេស៊ី​ នា​ពាក់​កណ្ដាល​ខែ​មករា​ឆ្នាំ​២០១២​ខាង​មុខ​នេះ​មាន​ប្រទេស​ចំនួន ៦ ដែល​មាន​វត្តមាន​ចូល​រួម​ការ​ប្រកួត​ដ៏​កក្រើក​ប្រចាំ​ឆ្នាំ​មួយ​នេះ។

នៅ​​ព្រឹក​ថ្ងៃទី២ ខែធ្នូនេះ នឹង​មាន​ការ​Update ថ្មី​មួយដែល​ក្នុង​នោះ​មាន​បន្ថែម​នូវ​សម្ភារៈ និង​ផែនទី​ថ្មី ដូច្នេះ​អ្នក​កម្សាន្ត​នឹង​ទទួល​បាន​នូវ​ភាព​សប្បាយ​រីករាយ។

ការ​ប្រកួត Cambodian National Championship បាន​បញ្ចប់​ទៅ​យ៉ាង​ជោគជ័យ​កាល​ពីថ្ងៃសៅរ៍​ចុង​សប្ដាហ៍កន្លង​ទៅ​នៅ​អគារ Phnom Penh Tower។ ជា​លទ្ធផល​ CNC ​​បានរក​ឃើញ​​ក្រុម​ចំនួនពីរដែល​នឹង​ត្រូវ​បន្ត​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ប្រកួតលំដាប់​អន្តរជាតិ​ក្នុង​កម្មវិធី AK World Champioship នា​ពាក់​កណ្ដាល​ខែ​មករា​ឆ្នាំ​២០១២បន្ត​ទៀត។

អៃយ៉ា!​ ​​​RBC ចាញ់​បាត់​ហើយ ដោយ​​ស្នាដៃ​របស់​ The Hellgate ក្នុង​លទ្ធផល​ពិន្ទុ​ ​៧-៥។ ​​ឥឡូវ​នេះ​ ​ក្រុម​ The Hellgate ទទួល​បាន​​ប្រាក់​លើក​ទឹក​ចិត្ត​​២​លាន​រៀល ខណៈ​ដែល​ ​RBC បាន​ត្រឹម ១​លាន​រៀល​ ​ពី Sabay។ ការ​ប្រគល់​ទឹក​ប្រាក់​នេះ​ក្រោម​អធិបតីភាព​របស់​ លោក ជី សិលា នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ Sabay។

ភាពសប្បាយរីករាយ​ថ្មីមួយ​នឹង​នាំ​មក​ជូន​ដោយ​​​ AK Online ដែល​នឹង​ធ្វើការ​​ update version ថ្មី​​ នៅ​​ព្រឹក​ថ្ងៃទី១៨ ខែវិច្ឆិកានេះ នោះ​គឺ ព្រឹត្តិការណ៍​សមរភូមិ​រថក្រោះ (Tank Mode) ដូច្នេះ​អ្នក​កម្សាន្ត​ទាំងអស់​ប្រាកដ​ជា​នឹង​ទទួល​បាន​នូវ​បទពិសោធន៍​មួយ​ ដែល​មាន​ធ្លាប់​មាន​​ពី​មុន​មក​ដោយ​ការ​បើក​រថក្រោះ​ចូល​ទៅ​វាយ​ប្រយុទ្ធ​ ដណ្តើម​ទីតាំង​សត្រូវ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ អ្នក​កម្សាន្ត​នឹង​រីករាយ​ជាមួយ​សម្ភារៈ ក៏ដូចជា​អាវុធថ្មីៗផង​ដែរ។

TheHellGate ដែល​ជា​ក្រុម​ជើង​ឯក​ប្រចាំ​ខែ​ឧសភា​សម្រាប់​ការ​ប្រកួត AK ក្នុង​ពាន​រង្វាន់ Cambodian National Championship (CNC) នៅ​មិន​ទាន់​មាន​ភាព​ជឿជាក់​ទាំង​ស្រុង សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

Total Players Online: 0

Rank Nick Name Sign Level
1 XGprince4AMD 120
2 TMSiIentRM 120
3 RosaCyBerMR 120
4 stevansweet 120
5 DMSantaTerC 120
6 HoneY4Combat 120
7 MiSomTeanZz 120
8 AmKmengGD 120
9 MrSuny 120
10 MDPanteR21st 120


New Items
Hot Items