ការប្រកួត CCC ២០១៥!

September 18, 2015

  • ការណែនាំ :

សន្ធឹក​ស្នូរ​កាំភ្លើង​បាន​ផ្ទុះ​ឡើង​ម្ដងទៀតហើយ​ គឺ​ជា​មហាការ​ប្រកួតដ៏​ធំសម្បើម​ដំបូង​គេ​បង្អស់​ដើម្បី​គាស់​កកាយ​រកជើង​ខ្លាំង​ដែល​លាក់​មុខ​នៅ​តាម​បណ្ដា​ខេត្ត​ក្រុងនា​នា​ក្នុង​ប្រទេស​កម្ពុជា​មក​ប្រកួតយក​តំណែង​ជើង​ឯកតំណាង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទៅ​បង្អួត​ថ្វី​ដៃ​នៅឆាក​អន្តរជាតិMATIC ២០១៦ ប្រទេស​ឥណ្ឌូនេស៊ី។ អ្នកមាន​បំណង​ចង់បញ្ចេញ​ថ្វីដៃក្នុងមហា​ព្រឹត្តិ​ការណ៍ CCC ២០១៥ នេះ អាច​ចុះ​ឈ្មោះបង្កើត​ក្រុម​តាម​រយៈ mysabay.com នៅ​បណ្ដា​ខេត្តក្រុង​​របស់​ខ្លួន។​

 

  • របៀប​ចូលរួមប្រកួត​

ការ​ប្រកួត​CCC ២០១៦ FINAL នឹង​ប្រព្រឹត្តិទៅ​នៅ​​​ថ្ងៃ​ទី​ ១២ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទី​រួម​ខេត្ត​កំពត ក្នុង​ពិធីបុណ្យ​សមុទ្រ ដោយមាន​១៦ក្រុម​ចូល​រួមដែល​បាន​មក​ពី​ការ​ប្រកួតជម្រុះ​ស្វែង​រក​ជើង​ខ្លាំង​ទាំង​៦​​តំបន់ផ្សេង​គ្នា​ដូចជា៖

 

១.     តំបន់​ទី​១ ចចកភ្លើងទិសអគ្នេយ៍ដែលមាន ខេត្ត​កណ្ដាល ព្រៃវែង​ កំពង់​ចាម​ និងខេត្តស្វាយរៀង

២.     តំបន់​ទី​២ ខ្លាកំណាចទិសឦសានដែលមាន ខេត្ត​មណ្ឌលគិរី​ ក្រចេះ​​ ស្ទឹងត្រែង​ និងខេត្តរតៈគិរី

៣.     តំបន់​ទី​៣រាជសីហ៍ទិសឧត្ដរដែលមានខេត្ត​កំពង់​ធំ ព្រះវិហារ​ ឧត្ដរមានជ័យ​ និងខេត្តសៀមរាប

៤.    តំបន់​ទី​៤ មយូរាគុជទិសពាយ័ព្យ ដែលមានខេត្ត​កំពង់​ឆ្នាំង​ ពោធិ៍សាត់​ ប៉ៃលិន​ បន្ទាយ​មានជ័យ​  និង​ខេត្តបាត់​ដំបង

៥.    តំបន់​ទី​៥ នាគរាជភូមិភាគកណ្ដាល”​នៅរាជធានីភ្នំពេញ​

៦.    តំបន់​ទី​៦សិង្ហសមុទ្រទិសនិរតីដែលមាន​ខេត្ត​តាកែវ​ កំពង់​ស្ពឺ កោះកុង ព្រះសីហនុ និង​ខេត្ត​កំពត

១.      ការ​ចុះ​ឈ្មោះ​ប្រកួត: ការ​ចុះ​ឈ្មោះទាំង​ ៦​តំបន់នឹង​ចាប់​ផ្ដើម​បើក​នៅ​ថ្ងៃ​ទី ២១​ ខែ​កញ្ញា​ ឆ្នាំ២០១៥ ដោយ​ចូល​ទៅ​កាន់​ mysabay.com។ របៀប​ចុះ​ឈ្មោះ!

២.      លក្ខខ័ណ្ឌ​នៃ​ការ​ប្រកួត

+ លក្ខខ័ណ្ឌការ​ប្រកួត​ (សូមចុចទីនេះ!)

+តារាងការ​ប្រកួត(សូម​ចុច​ទី​នេះ​!)

+ សព្វាវុធ និងសម្ភារៈប្រកួត (សូមចុចទីនេះ!)

+​ ផែនទីប្រកួត (សូមចុចទីនេះ!)

+  រង្វាន់ ​CCC ២០១៥ FINAL:

  • ជើងឯក :២,០០០$ + ៤០,០០០ SG
  • ជើងឯករង:១,០០០$ + ៤០,០០០ SG
  • លេខ ៣ : ២០,០០០ SG

 

*សំគាល់

+ក្រុម​ដែល​ឈ្នះ​ការ​ប្រកួត​CCC ២០១៥ FINAL នឹង​ទទួល​បាន​ការ​ស្នាក់​នៅ​ ការ​ធ្វើ​ដំណើរ​ និង​​ម្ហូប​អាហារ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​ MATIC ២០១៦ នៅ​ Indonesia។

+ប្រើសិន​បើ​ក្រុម​ណាមួយ​​ដែល​មិន​បាន​ចូល​រួម​ប្រកួត​ CCC ២០១៥ FINAL នោះ​យើង​នឹង​យក​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​បន្ទាប់​មក​ជំនួស​វិញ​